រថយន្ត ៣ គ្រឿង ប៉ះទង្គិច គ្នា នៅ លើ កំណាត់ ផ្លូវជាតិ លេខ ៤ បណ្តាល ឲ្យ ស្លាប់ មនុស្ស ម្នាក់
សន្តិសុខសង្គម
400

ខេត្តកំពង់ស្ពឺ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាល បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ ចរាចរណ៍ រវាង រថយន្ត ២ គ្រឿង បណ្តាល ឲ្យ មនុស្ស ម្នាក់ បាន ស្លាប់ កាលពីវេលាម៉ោង ៤និង ៣០នាទីព្រឹក ថ្ងៃ ទី ១០ ខែតុលា ឆ្នាំ ២០២១ នៅចំណុច លើ ផ្លូវជាតិ លេខ ៤ ចន្លោះ គីឡូម៉ែត្រ ៨២-៨៣ ភូមិ ទី ១ ឃុំ ត្រែង ត្រ យឹ ង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច នគរបាល ចរាចរណ៍ បាន ឲ្យ ដឹង ថា រថយន្ត ទី ១ ម៉ាក ម៉ាក Sterling ពណ៌ ស ពាក់ ស្លាក លេខ ភ្នំពេញ 3D-0716 សណ្តោង រ៉ឺ ម៉ក ពាក់ ស្លាក លេខ ភ្នំពេញ 4A-8954 ធ្វើ ដំណើរ ក្នុង ទិស ដៅ ពី លិចទៅ កើត ខណៈ មក ដល់ ចំណុច ខាងលើ បាន រេ ចង្កូត ទៅ ខាងឆ្វេង ដៃ ទៅ បុក រថយន្ត មួយ គ្រឿង ម៉ាក FREIGHTNER ពាក់ ស្លាក លេខ ភ្នំពេញ 3A-1278 សណ្តោង រឺ ម៉ក ពាក់ ស្លាក លេខ ព្រះ សីហ នុ 4A-1651 បើកបរ ដោយ ឈ្មោះ ញ៉ា ញ់ សា រិ ភេទ ប្រុស អាយុ ២៩ ឆ្នាំ រស់នៅ ភូមិ កុមារ ពេទ្យ ឃុំ អូរ ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុង ធ្វើ ដំណើរ បញ្ច្រាសទិស គ្នា ។ ស្រប ពេល នោះ ដែរ មាន រថយន្ត មួយ គ្រឿង ទៀត ម៉ាក HungHe ពណ៌ ស ពាក់ ស្លាក លេខ ភ្នំពេញ ក -4823 ភព 3 សណ្តោង រ៉ឺ ម៉ក ពាក់ ស្លាក លេខ ភ្នំពេញ 4A-7879 បើក មក ពី ទិស ខាងកើត ទៅ លិច បាន ជ្រុល ទៅ បុក រថយន្ត ដែល គ្រោះ ខាងលើ ក្នុង ទិស ដៅ ស្របគ្នា បណ្តាល ឲ្យ ស្លាប់ ម្នាក់ ខូចខាត រថយន្ត ៣ គ្រឿង ធ្ងន់ធ្ងរ ។

បន្ទាប់ ពី ធ្វើការ វាស់វែង និង កំណត់ហេតុ រួច សមត្ថកិច្ច បាន ប្រគល់ សាកសព ជន រង គ្រោះ ជូន គ្រួសារ យក ទៅ ធ្វើបុណ្យ តាម ប្រពៃណី ។ ចំណែក វត្ថ តាង នាំ យក ទៅ រក្សា ទុក នៅ អធិការដ្ឋាន ស្រុក ភ្នំស្រួច ដើម្បី ចាត់ការ តាម នីតិវិធី ច្បាប់៕


Telegram