ដកហូតអាល់កុលក្លែងក្លាយ ចំនួន ៨០ លីត្រ និងឡេលាបស្បែកគ្មានស្លាកសញ្ញាត្រឹមត្រូវ ចំនួន១៧កំប៉ុងកម្ទេចចោល ខណៈម្ចាស់ទំនិញក៏ត្រូវបានពិន័យ
ខេត្តតាកែវ ៖ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា អាល់កុលក្លែងក្លាយ (មេតាណុល) ៨០ លីត្រ និងឡេលាបស្បែកគ្មានស្លាកសញ្ញាត្រឹមត្រូវ ១៧ កំប៉ុង ត្រូវបានដកហូត
ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ។
ក្នុងនោះ មន្រ្តីស៊ើបអង្កេត ក.ប.ប. សាខាខេត្តតាកែវ បានដកហូតអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៨០ លីត្រ និងឡេលាបស្បែកគ្មានស្លាកសញ្ញាត្រឹមត្រូវ ចំនួន ១៧ កំប៉ុង ខណៈពេលចុះប្រតិបត្តិការត្រួតពិនិត្យទំនិញនៅលើទីផ្សារក្នុងក្រុងដូនកែវ ខេត្តតាកែវ។
ចំពោះវត្ថុតាងត្រូវបានដកហូត និងកម្ទេចចោលភ្លាមៗ រីឯម្ចាស់ទំនិញត្រូវបានពិន័យទៅតាមនីតិវិធីនៃច្បាប់ផងដែរ ៕