រថយន្តតាក់ស៊ីមួយគ្រឿង កំពុងឆ្លង គេចពីម៉ូតូ២គ្រឿងទៀតជិះអត់គោរពភ្លើងស្តុប ខ្លាចបុកគេ បួងចង្កូតឡើងទ្រូងផ្លូវ កល់ជាប់ទៅមុខលែងរួច
សន្តិសុខសង្គម
145

រាជធានីភ្នំពេញ ៖ រថយន្តតាក់ស៊ីមួយគ្រឿង បើកឆ្លងស្តុបគេចពីម៉ូតូ២គ្រឿង ដែលជិះល្មើសស្តុប បណ្ដាលឲ្យរថយន្តបើកឡើង

កល់ទ្រូងផ្លូវ បែកកង់ទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង១៥ នាទីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំណុចស្តុបR៦ ក្នុងតំបន់បឹងកក់ តាមផ្លូវR៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រពភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តតាក់ស៊ី ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2Q -9222 បានធ្វើដំណើរតាមផ្លូវR៦ ពីកើតទៅលិច មកដល់ត្រង់ស្តុប ក៏បានបត់ឆ្វេងឡើងផ្លូវលេខ១០២ កំពុងតែបត់ឆ្លង ស្រាប់តែមានម៉ូតូ២គ្រឿងមិនចាំម៉ាក ជិះឆ្លងបំពានស្តុប ទើបម្ចាស់រថយន្តបួងចង្កូតគេចពីម៉ូតូនោះ ឡើងទ្រូងផ្លូវកល់បែកកង់មុខទៅមុខលែងរួចតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសន្តិសុខក្នុងតំបន់បឹងកក់ បានចុះមកដល់កន្លែងកើតហេតុ ដោយសារតែមិនមានអ្នករងរបួស សមត្ថកិច្ចមូលដ្ឋានបានត្រឡប់ទៅវិញ ។ ចំណែកសន្តិសុខបានសម្រួលចរាចរណ៍ និងមើលទ្រូងផ្លូវដែលខូចខាត រួចម្ចាស់រថយន្តបានសងសំណង១៥០ ដុល្លារ ទៅខាងតំណាងខាងសន្តិសុខបឹងកក់នោះ ដើម្បីបញ្ចប់រឿងផងដែរ ៕ នង មឿន


Telegram