សមត្ថកិច្ចខេត្តព្រះសីហនុ ចាប់ខ្លួនជនជាតិចិន ៤នាក់បន្តបន្ទាប់ នាំយកទៅឆែកឆេរ រកឃើញគ្រឿងញៀនជាច្រើនកញ្ចប់
សន្តិសុខសង្គម
138

ខេត្តព្រះសីហនុ ៖ យោងតាមផេក ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ដោយមានការដឹកនាំបញ្ជារពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជ្ញអាជ្ញារង បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន កាលពីវេលម៉ោង៨យប់ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០២១ ។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ZHANG HONG YOU ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្រុមទី២១ ភូមិ០៤ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ នៅចំណុចខាងក្រោយកាស៊ីណូ ហួយ ហ័រ ក្រុម១១ ភូមិ០១ សង្កាត់០២ ក្រុង-ខេត្ដព្រះសីហនុ ។

ក្នុងនោះសមត្ថកិច្ចធ្វើការដកហូតបាន វត្ថុតាងរួមមាន៖

-ម្ស៉ៅក្រាមសង្ស័យជាសារធាតុញៀនចំនួន ២៦ កញ្ចប់

-ម្ស៉ៅសថ្លាសង្ស័យជាសារធាតុញៀនចំនួន ១១ កញ្ចប់

- ថ្នាំញៀនអ៊ិចស្តាស៊ី ប្រភេទ ម៉្សៅ(MDMA) ចំនួន០១ កញ្ចប់

-ថ្នាំញៀនអ៊ិចស្តាស៊ីប្រភេទទឹក(MDMA)ចំនួន០៤ ដប

-ថ្នាំគ្រាប់អក្សWY មេតំហ្វេតាមីន ចំនួន០៣ កញ្ចប់

-ទូរសព្ទ័ចំនួន០២គ្រឿង ។

លុះនៅវេលាម៉ោង ២៣និង៥០នាទី ថ្ងៃខែឆ្នាំដដែល តាមចម្លើយសារភាព កម្លាំងជំនាញ ក៏បានឈានដល់ឆែកផ្ទះជួលមួយកន្លែងនៅក្រុម២១ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ រួមមាន៖

ទី១-មានឈ្មោះ CHEN JING HUAI ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម២១ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ទី២-មានឈ្មោះ CHEN GUO FENG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម២១ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ៖

- ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៥កញ្ចប់

-រុក្ខជាតិក្រៀមសង្ស័យជាសារធាតុចំនួន០១កញ្ចប់

- ម្សៅក្រាមសង្ស័យជាសារធាតុចំនួន១២ កញ្ចប់

-ថ្នាំគ្រាប់អក្សWY មេតំហេ្វតាមីន ចំនួន ១៣ កញ្ចប់

-ថ្នាំញៀនអ៊ិចស្តាស៊ីប្រភេទទឹក(MDMA) ចំនួន ០២ ដប

-ថ្នាំញៀនអ៊ិចស្តាស៊ីប្រភេទម៉្សៅ(MDMA) ចំនួន ០២ កញ្ចប់

-ម្សៅក្រាមពណ៏ប្រផេះសង្ស័យជាសារធាត់ញៀនចំនួន ០១ កញ្ចប់

-ជញ្ជីងថ្លឹងថ្នាំចំនួន០២គ្រឿង

-ទូរសព្ទ័ចំនួន ០១ គ្រឿង ។

លុះនៅវេលាម៉ោង៨យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ZHANG HONG YOU បានបន្តសហការជាមួយកម្លាំងជំនាញដោយបាននាំទៅឆែកឆេរបន្ទប់ស្នាក់នៅមួយកន្លែងរបស់ជនសង្ស័យឈ្មោះ LU JIAN MIN

ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រកដ ទីលំនៅបច្ចុប្បន្ន ក្រុម១១ ភូម០១ សង្កាត់០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រកឃើញ ក្រាមសង្ស័យជាសារធាតុញៀនចំនួន ០៧ កញ្ចប់ និងទូសព្ទ័ចំនួន០២គ្រឿងទៀត។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងខាងលើ ត្រូវបាននគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ 



Telegram