ទឹកដោះគោស្រស់ នំ និងផលិតផលពីទឹកដោះគោ ខូចគុណភាពប្រមាណ ជាង ២ តោន ត្រូវបានមន្ត្រីក.ប.ប. ស្ទាក់ចាប់ និងដកហូតមកកម្ទេចចោល
ខេត្តបន្ទាយមានជ័យ ៖ យោងតាមផេកផ្លូវការរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា មន្ត្រីក.ប.ប. ប្រចាំខេត្តបន្ទាយមានជ័យ បានរកឃើញ និងស្ទាក់ចាប់បានទឹកដោះគោស្រស់ ផលិតផលពីទឹកដោះគោ និងនំ ចំនួន ២ តោន និង ៦៥៥.៦២គីឡូក្រាម នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ ដែលឈ្មួញលួចនាំចូលពីប្រទេសថៃតាមច្រករបៀងក្នុងខេត្តបន្ទាយមានជ័យ។
ក្រោយពីបានរកឃើញដូចនេះ មន្ត្រីជំនាញបានធ្វើការដកហូត ដើម្បីកម្ទេចចោលភ្លាមៗ ជៀសវាងឈ្មួញឆ្លៀតឱកាសដាក់ចរាចរផលិតផលទាំងនេះនៅលើទីផ្សារដែលអាចនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ៕