រាជធានីភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែបុរសម្នាក់ បានបើករថយន្តម៉ាកហាយឡែនឌ័រ ជាន់ហ្គែរច្រឡំថាជាន់ហ្វ្រាំង
បណ្ដាលឲ្យទៅបុករះ ម៉ូតូដែលកំពុងតែធ្វើដំណើរស្របទិសគ្នាចំនួន២គ្រឿង ស្រាប់តែរថយន្តមិនទាន់អស់ល្បឿន ក៏រេចង្កូតទៅបុកពីក្រោយរថយន្តកូរ៉េ មួយគ្រឿងបន្ថែមទៀត បណ្ដាលឲ្យទៅមុខលែង រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ២និង៤០នាទីសរៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីអ្នកបើកបរម៉ូតូ បានបញ្ជាក់ប្រាប់ក្រុមការងារ TVFB បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានធ្វើដំណើរស្របទិសគ្នាជាមួយនឹងរថយន្ត ពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តហាយឡែនឌ័រ ពណ៌ស ដែលពាក់ស្លាកលេខ ភ្នំពេញ 2BB-4702 បើកបរមកពីក្រោយ ច្រឡំជាន់ហ្គែរថាហ្វ្រាំង ក៏បណ្ដាលឲ្យទៅបុករះម៉ូតូចំនួន ២គ្រឿង រួចក៏រថយន្តមិនទាន់អស់ល្បឿនក៏ទៅបុកពីក្រោយនៃរថយន្តកូរ៉េមួយគ្រឿងទៀត បណ្ដាលឲ្យទៅមុខលែង រួចតែសំណាងល្អមិនបណ្ដាលឲ្យមានអ្នកណាម្នាក់រងរបួសទៅដល់ជីវិតឡើយ គ្រាន់តែរងការខូចខាតយ៉ាងដំណំ។
ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ទំនប់ទឹក បានចុះបានទៅតាមកន្លែងកើតហេតុបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូដាក់មកកៀនដើម្បីឲ្យភាគីទាំងសងខាងចរចាគ្នាដើម្បីបញ្ចប់រឿង៕ មេសា