រថយន្តព្រូសមួយគ្រឿង សង្ស័យបើកលឿនពេក បុកជញ្ជាំងផ្ទះប្រជាពលរដ្ឋនិងបង្គោលភ្លើង ស្លា.ប់ម្នាក់គា.បជាប់ក្នុងរថយន្ត និងម្នាក់ទៀតរបួ.សធ្ង.ន់
សន្តិសុខសង្គម
147

រាជធានីភ្នំពេញ ៖ យុវជន ២នាក់ ជិះរថយន្តព្រូសមួយគ្រឿង បើកលឿនដូចហោះ បានទៅបុកនឹងជញ្ជាំងផ្ទះបងប្អូនប្រជាពលរដ្ឋ រួចបន្តទៅបុកនឹងបង្គោលភ្លើង បណ្ដាលឲ្យអ្នកបើករថយន្តស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ កាលពីវេលាម៉ោង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវមាត់ទន្លេ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តព្រូស ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BL-6955 បើកបរដោយយុវជនម្នាក់ សង្ស័យក្នុងល្បឿនលឿន ពីជើងមកត្បូង មកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកចូលជញ្ជាំងផ្ទះបងប្អូនប្រជាពលរដ្ឋ រួចក៏បានបន្តទៅបុកនឹងបង្គោលភ្លើងមួយដើម បណ្ដាលឲ្យរថយន្តគាបជាប់ជាមួយនឹងបង្គោលភ្លើង ផ្អើលបងប្អូនប្រជាពលរដ្ឋជួយទាញមនុស្សចេញពីក្នុងរថយន្តបានម្នាក់ រងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ចំណែកឯម្នាក់ទៀត ដែលជាអ្នកបើករថយន្ដ គាបជាប់ក្នុងរថយន្ត ស្លាប់យ៉ាងអាណោចអាធ័ម តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ជំនាញខណ្ឌជ្រោយចង្វារ សហការជាមួយនគរបាលចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែង យករថយន្តខាងលើ ទៅរក្សាទុកនៅការោយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ Mrr Ka


Telegram