រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះទីតាំងលក់កង់គ្រប់ប្រភេទ មួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យចុះទៅអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅចំណុចចផ្ទះលេខ២៩ ផ្លូវ១៨២ ក្រុម៤៣ ភូមិ៧ សង្កាត់អូរឫស្សី ទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ យូ មួយហ៊ាង ភេទ ស្រី អាយុ ២៩ ឆ្នាំ មុខរបរ លក់កង់គ្រប់ប្រភេទ ត្រូវបានអគ្គិភ័យឆេះទីតាំងខាងលើ ដែលជាប្រភេទ ថ្មបេតុង ៤ម៉ែត្រ x ១៦ម៉ែត្រ ឆេះគ្រឿងកង់ក្មេង ប្រហែល ៣០% នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ខណៈដែលមូលហេតុ ក៏នៅមិនទាន់ដឹងនៅឡើយព្រោះសមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ ។
ក្នុងហេតុការណ៍នោះដែរ ក៏មានការអន្តរាគមន៍ពីខាង រថយន្ត អន្តរាគមន៍ របស់ ការិយាល័យ អគ្គិភ័យ ចំនួន ០៦ គ្រឿង ប្រើប្រាស់ទឹកអស់ ០៦ រថយន្ត ស្មើរនឹង ២៤ ម៉ែត្រគូប រថយន្តជំនួយរបស់ផ្សារទំនើបអូឡាំព្យា ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ រថយន្ត ស្មើរនឹង ០៦ ម៉ែត្រគូប រហូតរលត់ទៅវិញនៅម៉ោង១ រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ៕ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ