សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន! សមត្ថកិច្ចក្រុងបាត់ដំបង ឃាត់ខ្លួនមនុស្ស១២នាក់ កំពុងពពាក់ពពូនគ្នា ដកហូតបានម៉ាទឹកកក ICE ៣០ថង់
សន្តិសុខសង្គម
369

ខេត្តបាត់ដំបង ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យចំនួន ១២នាក់ ត្រូវបានលោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បាន ដឹកនាំកម្លាំងសហការជាមួយ កម្លាំងអធិការដ្ឋាននគរ បាលក្រុងបាត់ដំបង ដែលមាន លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការនគរ បាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នៅចំណុចរ៉ាជង្រុក ក្នុងក្រុមទី០២ ភូមិកម្មករ សង្កាត់ស្វាយ ប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង១២នាក់ ដែលឃាត់ខ្លួនបានរួមមាន ៖

១-ឈ្មោះ ផល្លា វិសេន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

២-ឈ្មោះ ផល្លា សុភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

៣-ឈ្មោះ នាង សាត ភេទប្រុស អា យុ២៧ឆ្នាំ មានទីលំនៅភូមិស្លក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ ដំបង ។

៤-ឈ្មោះ លឿន ចន្ថា ភេទប្រុស អា យុ៣៩ឆ្នាំ មានទីលំនៅភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំ បង ។

៥-ឈ្មោះ សុខ បញ្ញា ភេទប្រុស អា យុ៣០ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

៦-ឈ្មោះ ជា គឹមហួត ភេទប្រុស អា យុ២៩ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបង ។

៧-ឈ្មោះ ប្រាជ្ញ វុទ្ទ ភេទប្រុស អា យុ២៩ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំ បង ខេត្តបាត់ដំបង ។

៨-ឈ្មោះ ផល្លា ចំរើន ភេទប្រុស អា យុ២៧ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបង ។

៩-ឈ្មោះ កែវ សុខជា ភេទប្រុស អា យុ៣៤ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

១០-ឈ្មោះ មន ផានិត ភេទប្រុស អា យុ២៩ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។

១១-ឈ្មោះ ខន សុភ័ក្រ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

១២-ឈ្មោះ សៀន ពៅ ភេទស្រី អាយុ៤៩ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ៣០ថង់ ទម្ងន់ ២០,៧៧ក្រាម (ទាំងសម្បក)

-ទូរស័ព្ទដៃចំនួន ០៥គ្រឿង (ចាស់) និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

ពេលនេះ ជនសង័្សយ និង វត្ថុតាង ត្រូវបានសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ អនុវត្តតាមនីតិវិធីច្បាប់បន្តទៀត៕


Telegram