សមត្ថកិច្ចចម្រុះ ចុះបង្រ្កាបបទល្មើសនេសាទ នៅស្រុកសូទ្រនិគម ដកហូត និងកម្ទេចចោលវត្ថុតាងនៅនឹងកន្លែង
ខេត្តសៀមរាប ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៨:០០ ដល់វេលាម៉ោង ២ និង៣០នាទីរសៀល កម្លាំងប៉ុស្ដិ៍កំពង់ឃ្លាំង សហការជាមួយរដ្ឋបាលជលផលកំពង់ឃ្លាំង សរុបចំនួន ១៤នាក់ អមជាមួយមធ្យោបាយធ្វើដំណើរកាណូត ចំនួន ០២គ្រឿង បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ចាប់ពីចំណុចប៉ាលហាល ភូមិសាស្ត្រឃុំកំពង់ឃ្លាំង រហូតដល់ភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។
ក្នុងប្រតិបត្តិការចុះបង្រ្កាបបទល្មើសនេសាទនេះ សមត្ថកិច្ចចម្រុះបានបង្រ្កាប ដកហូត និងកម្ទេចចោលនៅនឹងកន្លែងរួមមាន ៖
-ឧបករណ៍ឆ្នុកចំនួន ៥កន្លែង
-បង្គោលឆ្នុក ២០ដើម
-ឧបករណ៍លបចំនួន ០៧គ្រឿង
-របាំងសាច់រ៉ាវ ៧០០ម៉ែត្រ
-ចម្រឹង ២០០ដើម
-ប្រលែងកូនត្រីចម្រុះ ១៥គីឡូក្រាម ។
ចំណែកសម្ភារៈឧបករណ៍នេសាទខុសច្បាប់ខាងលើ ត្រូវបានកាប់បំផ្លាញចោលទាំងស្រុងនៅនឹងកន្លែង ៕