រថយន្តដឹកទឹកកកមួយគ្រឿង រ៉េចង្កូតបុកនឹងបង្គោលភ្លើង ខូចខាតយ៉ាងដំណំ
រាជធានីភ្នំពេញ ៖ រថយន្តដឹកទឹកកកមួយគ្រឿង បើកមិនប្រយ័ត្ន បានរេចង្កូតទៅបុកនឹងបង្គោលភ្លើង បណ្ដាលឲ្យរថយន្ដ រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ៥ព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េ ដឹកទឹកកកមួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2R-0167 បើកយ៉ាងលឿន ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានបុកបង្គោលភ្លើង បណ្ដាលឲ្យរថយន្ដរងការខូចខាតយ៉ាងដំណំ តែសំណាងណាស់ គ្មាននរណាម្នាក់ រងរបួសនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួន មកធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់បន្តទៀត៕ Mrr Tra