រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿង បានបុកជាមួយម៉ូតូមួយគ្រឿងទៀតត្រង់ចំណុចផ្លូវបំបែកជាបួន បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់បាក់ជើង ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង១១យប់ ឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្ដោយ២១៤ កែង៥១ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ច ដែលចុះមកដល់កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត Mercedes ស៊េរីទំនើបមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BH-9988 ក្នុងទិសដៅពីកើតមកលិច មកដល់ផ្លូវបំបែកជាបួន បានបុកម៉ូតូឌ្រីមសេ១២៥ មួយគ្រឿង ដែលពាក់ស្លាកលេខ សៀមរាប 1AB-0592 បណ្ដាលឲ្យម្ចាស់ម៉ូតូ រងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗ។
ក្រោយកើតហេតុ ម្ចាស់រថយន្ដបានចរចាជាមួយនិងក្រុមគ្រួសារជនរងគ្រោះ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ដោយមិនត្រូវការសមត្ថកិច្ចជួយដោះស្រាយឡើយ៕ Mrr Ka