ទមិឡ ក្រុមចោរ៣នាក់ កំហែ.ង យក ទូរស័ព្ទ ពី ព្រះសង្ឃ តាម ទី វត្ត អារាម ផ្សេងៗ ពី គ្នា ត្រូវប៉ូលិសចា.ប់ខ្លួនបាន ដកហូត កាំភ្លើ.ង បា.ញ់ គ្រាប់កង់ ១ ដើម និងដាវសាំ ម៉ូ រ៉ៃ ១ដើម
សន្តិសុខសង្គម
152

ខេត្តបន្ទាយមានជ័យ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ ចំនួន ០៣ នាក់ ត្រូវបានសមត្ថកិច្ចនៃ អធិការដ្ឋាន នគរបាល ស្រុក មង្គល បូ រី បាន សហការ ជាមួយ ប៉ុស្តិ៍ រដ្ឋបាល ឃុំ ល្វា ស្រុក ប វិល ធ្វើការចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង ៧ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ពាក់ព័ន្ធ ករណី កំហែ ង យក ទូរស័ព្ទ របស់ ព្រះសង្ឃ តាម ទី វត្ត អារាម ផ្សេងៗ ពី គ្នា ក្នុងស្រុក មង្គល បូ រី ។

សមត្ថកិច្ចបានឲ្យដឹងថា លើក ទី ១- នៅ វេលា ម៉ោង ២០ និង ២០ នាទី យប់ថ្ងៃ ទី ២០ ខែកញ្ញា ឆ្នាំ២០២១ ជនសង្ស័យ បាន កំហែង យក ទូរស័ព្ទ ចំនួន ០១ គ្រឿង និង កំ ព្យូ ទ័ រ យួរដៃ មួយ គ្រឿង នៅ ក្នុង កុដិ ព្រះសង្ឃ វត្ត កោះ កែវ ភូមិ កោះ កែវ ។

លើក ទី ២- នៅ វេលា ម៉ោង ២២និង០៥ នាទី យប់ ថ្ងៃ ទី ១០ ខែតុលា ២០២១ បាន កំហែង យក ទូរស័ព្ទ ចំនួន ០៣ គ្រឿង ក្នុង កុដិ ព្រះសង្ឃ វត្ត បឹង ត្រាវ ភូមិ បត់ ត្រង់ ធំ លិច ។

លើក ទី ៣- នៅ វេលា ម៉ោង ២០និង០០ នាទី យប់ថ្ងៃ ទី ១២ ខែតុលា ២០២១ បាន កំហែង យក ទូរស័ព្ទ ចំនួន ០២ គ្រឿង ក្នុង កុដិ ព្រះសង្ឃ វត្ត រោង គោ ភូមិ រោង គោ ដើម ។

នៅ ចំពោះ មុខ សមត្ថកិច្ច ជនសង្ស័យ បាន សារភាព ថា ក្រុម ខ្លួន ពិតជា បាន ប្រ ព្រឹ ត្តិ្ត អំពើ កំហែង យក ទូរស័ព្ទ ពិតប្រាកដ មែន ។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ជនសង្ស័យ ដែលឃាត់ខ្លួនបាននេះរួមមាន ៖ ១. ឈ្មោះ គ្រី ម៉ៅ ភេទ ប្រុស អាយុ ១៨ ឆ្នាំ រស់នៅ ភូមិ ក្បាលស្ពាន ឃុំ ល្វា ស្រុក ប វិល ខេត្តបាត់ដំបង ។ ២. ឈ្មោះ ហ៊ា ង ឆា នុ ន ភេទ ប្រុស អាយុ ២៥ ឆ្នាំ រស់នៅ ភូមិ អូរ ស្បែ ប្រើស ឃុំ អំ ពឹ ល ប្រាំ ដើម ស្រុក ប វិល ខេត្តបាត់ដំបង ។ ៣. ឈ្មោះ ឈុ ន សាវ អិន ភេទ ប្រុស អាយុ ១៧ ឆ្នាំ រស់នៅ ភូមិ ម៉ាក ឃ្លឿ ឃុំ ព្រៃ ខ្ពស់ ស្រុក ប វិល ខេត្តបាត់ដំបង ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ៖ ទូរស័ព្ទ ០៣ គ្រឿង , អាយ ផេ ត ០១ គ្រឿង កាំភ្លើងខ្លី បាញ់ គ្រាប់កង់ ០១ ដើម , - កាំបិត សាំ ម៉ូ រ៉ៃ ០១ ដើម , - ថ្នាំ ញៀន ចំនួន ០៩ កូន ថង់ ( ម៉ា ទឹកកក ) - កូន ថង់ សំរាប់ ច្រកថ្នាំ ញៀន មួយ ចំនួន ។

ករណី នេះ កម្លាំង ជំនាញ បាន កសាង សំណុំរឿង បញ្ជូន អនុវត្ត បន្ត តាម នីតិវិធី ច្បាប់៕


Telegram