រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះមួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់ កាលពីវេលាម៉ោង ៩ និង៤៣នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៧៥ វិថីព្រះនរោត្តម ក្រុម៦៨ ភូមិ១៥ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ការឆាបឆេះនេះ គឺបណ្តាលមកពីការ ឆ្លងចរន្តអគ្គីសនី ដោយបានឆេះផ្ទះថ្មបេតុង ទំហំ៤ម៉ែត្រX៤ម៉ែត្រ បណ្តាលឲ្យខូចខាតសម្ភារៈប្រើប្រាស់មួយចំនួន នឹងពុំបណ្ដាល អោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
ក្នុងនោះក៏មានការអន្តរាគមន៍ពីខាងរថយន្តការិយាល័យអគ្គិភ័យ ចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន ស្មើរនិង១២ម៉ែត្រគូប , រថយន្តជំ នួយរបស់នាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ០៣ឡាន មិនបានប្រើប្រាស់ទឹកនោះទេ និងបានរលត់ទៅវិញនៅម៉ោង ១០ព្រឹកថ្ងៃខែឆ្នាំដដែល ៕ អ៊ុ ស្រស់