មុខសញ្ញាជួញដូរគ្រឿងញៀន៧នាក់ ត្រូវបានសមត្ថកិច្ច៣ស្រុក នៃខេត្តព្រៃវែង ឃាត់ខ្លួន ដកហូតបាន២២កញ្ចប់
សន្តិសុខសង្គម
136

ខេត្តព្រៃវែង ៖ កម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក ក្រោមការដឹកនាំបញ្ជារផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង និងមានការសម្របសម្រួល ពីឯកឧត្តម គុជ គីមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង បានចុះបង្រ្កាប ជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ដែលពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន គិតពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២១។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។

ក្នុងនោះរួមមាន ៖

-ស្រុកពារាំង បង្ក្រាបបាន ០២ ករណី ( ជួញដូរ ០១ ករណី និងប្រើប្រាស់ ០១ ករណី ) ។

-ស្រុកកញ្ជ្រៀច អនុវត្តតាមដីកា ០១ លើក ( ជួញដូរ ០១ ករណី ) ។

-ស្រុកស៊ីធរកណ្តាល បង្ក្រាបបាន ០២ ករណី ( ជួញដូរ ០១ ករណី និងប្រើប្រាស់ ០១ ករណី ) ។

សរុបបង្ក្រាបបាន ៥ករណី ( ជួញដូរ ២ករណី , ប្រើប្រាស់ ២ករណី និងអនុវត្តដីការ ១ករណី ) និងឃាត់ខ្លួនជនសង្ស័យសរុបបានចំនួន ០៧ នាក់ ជាមុខសញ្ញាជួញដូរ ០៤នាក់ និងជាមុខសញ្ញាប្រើប្រាស់ ០៣នាក់។

ទន្ទឹមនោះ សមត្ថកិច្ចក៏បានធ្វើការដកហូត សម្ភារៈ និងវត្ថុតាងដកហូតបានរួមមាន ៖ ម្សៅក្រាម ពណ៌សថ្លា ( ថ្នាំញៀន ) ចំនួន ២២ កញ្ចប់តូច (ទម្ងន់ ៣៥,៣០ ក្រាម), ទូរស័ព្ទដៃចំនួន ០៦គ្រឿង , ជញ្ជឹងថ្លឹងថ្នាំញៀនចំនួន ០១ គ្រឿង, ម៉ូតូ ចំនួន ០២ គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងចាត់ការតាមនីតិវិធីច្បាប់ ៕


Telegram