រថយន្តFord បុកពីក្រោយរថយន្តសាំយ៉ុង សម្រួលគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុ
សន្តិសុខសង្គម
166

រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តFord បានបុកពីក្រោយរថយន្តសាំយ៉ុង ដែលកំពុងធ្វើដំណើរនៅខាងមុខ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតគេ បានឃើញបុរសម្នាក់ បានបើករថយន្តម៉ាក Ford មួយគ្រឿង ដែលពាក់ស្លាកលេខ កម្ពុជា HAN LYTY បានបើកតាមបណ្ដោយផ្លូវ សហព័ន្ធរុស្សី ក្នុងទិសដៅពីកើតមកលិច បានបុកគូទរថយន្តសាំយ៉ុង ដែលពាក់ស្លាកលេខ ភ្នំពេញ 2AJ-5191 ពីក្រោយ បណ្ដាលឲ្យរថយន្តទាំង២គ្រឿង រងការខូចខាតយ៉ាងដំណំ និងប្រកែកគ្នាយ៉ាងតឹងសសៃក ។

បន្ទាប់មក គេក៏ឃើញមានវត្តមាន របស់សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋាន បានចុះមកធ្វើការពិនិត្យវាស់វែង និងទុកពេលឲ្យភាគីទាំងសងខាងដោះស្រាយក្នា ដោយភាគីខាងរថយន្ត Ford យល់ព្រមសងសំណងទៅឲ្យរថយន្តសាំយ៉ុង ដើម្បីបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុតែម្តង ៕ Mrr Ka


Telegram