រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយ បានឆាបឆេះ មន្ទីរសម្រាកព្យាបាល មេត្រូ II បង្កការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍បាញ់ភ្លាមៗ ដោយបណ្តាលឲ្យរងការខូចខាតសម្ភារៈមួយចំនួន កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ទី១៦ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ១៧២ ភូមិ១៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ផេង ស្រីភស្ស ភេទស្រី អាយុ ២៨ឆ្នាំ ជាប្រធាន រដ្ឋបាល។ ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការ ឆ្លងចរន្តអគ្គិសនី ។
ក្នុងហេតុការណ៍នេះដែរ បានបណ្តាលឲ្យឆាបឆេះថ្មបេតុង ទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ខូចខាតសម្ភារៈ ម៉ាស៊ីនត្រជាក់ចំនួនមួយ , សម្ភារៈប្រើប្រាស់មួយចំនួន នឹងមិន បណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់នាថ្ងៃដដែល៕ នង មឿន