អាវុធហត្ថខេត្តកំពង់ឆ្នាំង ចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ពីស្ត្រីម្នាក់
សន្តិសុខសង្គម
140

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងធ្វើការចាប់ឃាត់ខ្លួន ពាក់ព័ន្ធក្នុងករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) កាលពីវេលាម៉ោង៥ និង៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខវត្តអារញ្ញ ក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមផេក បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើ គឺសមត្ថកិច្ចទទួលបាន ពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ លី គីមលៀង ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ុន ស្រៀង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលរស់នៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ក្នុងនោះ សមត្ថកិច្ចធ្វើការដកហូតបាន វត្ថុតាងរួមមាន៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកSmash ពាក់ស្លាកលេខ ភ្នំពេញ1X-6046 ពណ៌ខ្មៅ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានការិយាល័យជំនាញយកទៅធ្វើតេស្តរកជំងឺCovid19 លទ្ធផល(អវិជ្ជមាន) និងកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការ ដើម្បីបន្តនីតិវិធីច្បាប់ ៕


Telegram