អ្នកភូមិរស់នៅក្នុងស្រុកលំផាត់និងស្រុកកូនមុំសូមប្រុងប្រយ័ត្នគ្រោះទឹកជំនន់
ខេត្តរតនគិរី ៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមបណ្តោយទន្លេស្រែពក ស្ថិតនៅក្នុងស្រុកលំផាត់ និងស្រុកកូនមុំ សូមមេត្តាមានស្មារតីប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់ ដែលបណ្តាលមកពីឥទ្ធិពលនៃព្យុះទី១៨ វិសម្ពាធទាប ភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងការបញ្ចេញធាទឹកទំនប់ស្រែពក៤ ផ្នែកខាងលើនៃទន្លេស្រែពក នៃប្រទេសវៀតណាម ខណៈទន្លេស្រែពកក្នុងស្រុកលំផាត់បានឡើងជិតដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន។នេះបេីយោងតាមផេកផ្លូវការនៃរដ្ឌបាលខេត្តរតនគិរីបានបង្ហោះនៅថ្ងៃអាទិត្យទី១៧ខែតុលាឆ្នាំ២០២១នេះ។
រដ្ធបាលខេត្តបានបញ្ជាក់ថាហេតុដូចនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាបង្កើនស្មារតីប្រុងប្រយ័ត្ន និងត្រៀមបង្ការនូវមធ្យោបាយ សម្ភារចាំបាច់នានា កាត់បន្ថយបាននូវហានិភ័យពីករណីនេះ៕