ស្ថានភាព ទឹកនៅក្នុងស្រុកកោះញែក និងទន្លេស្រែពកនៅ កំពុងហក់ឡើងខ្លាំងជិតដល់កំរិតប្រកាសអាសន្នហើយ
សន្តិសុខសង្គម
154

ខេត្តមណ្ឌលគិរី ៖ ស្ថានភាព ទឹកនៅក្នុងស្រុកកោះញែក និងទន្លេស្រែពកនៅ ភូមិជីមៀត គិតត្រឹមម៉ោង០៥ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នេះ ស្ថានភាពទឹកទន្លេស្រែពក កំពុងហក់ឡើងខ្លាំងជិតដល់កំរឹតប្រកាសអាសន្នហើយ ភ្លៀងនៅបន្តរលឹមមិនទាន់រាំងនៅឡើយ។ នេះបើយោងតាមផេកផ្លូវការរបស់ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី ។

សូមបញ្ជាក់ថា ស្ថានភាពទឹកលិចថ្មី រួមមាន៖ បានលិចទីតាំងប៉ុស្តិ៍ស្រែសង្គម១កន្លែង, លិចស្ពានយោលឆ្លង ទៅឃុំ អបួន ចំនួន១កន្លែង, លិចស្ពានយោល ឆ្លងទៅឃុំ ស្រែហ៊ុយ ចំនួន១កន្លែង, លិចផ្លូវចូលឃុំស្រែសង្គម ចំនួន៣កន្លែង ខណៈទឹកនៅបន្តឡើងដដែល។

ស្របពេលដែលម្សិលមិញ ស្ថានភាពទឹកលិចចាស់ គឺបានលិចផ្លូវនៅឃុំណងឃីលិក ចំនួន៥កន្លែង, លិចស្ពានឆ្លងទៅភូមិកោះម្យើលលើ ១កន្លែង, លិចទំនប់ស្រែជ្រៃចំនួន១កន្លែង ប្រជាពលរដ្ឋកំពុងកាប់បង្ហូកុំអោយទឹកហូលើខ្នងទំនប់, លិចផ្លូវនៅ ឃុំស្រែហ៊ុយចំនួន២កន្លែង, លិចផ្លូវនៅឃុំរយ៉ចំនួន៣កន្លែងនិងផ្ទះចំនួន១ខ្នង ដោយស្ថានភាពទឹកលិចខាងលើ មិនបណ្ដាលឲ្យមនុស្សស្លាប់ឬខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋទេ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរស្រុកកោះញែក៕


Telegram