រថយន្តកូរ៉េមួយគ្រឿង បើកធ្លាក់ជង្ហុក ក្រឡាប់មួយចំហៀងផ្លូវ
សន្តិសុខសង្គម
95

រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្តកូរ៉េមួយគ្រឿង បានបើកធ្លាក់ជង្ហុក បណ្ដាលឲ្យក្រឡាប់ផ្ងារជើងចាក់ទំនិញចោលផ្លូវ

តែសំណាងល្អ មិនបណ្តាលឲ្យមានអ្នកម្នាក់រងរបួសទ្បើយ គ្រាន់តែបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោងជាង ៤ល្ងាច ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្តោយ បេតុងព្រៃស ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីអ្នកបើកបររថយន្ត បានបញ្ជាក់ប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបើករថយន្តម៉ាកគា ពាក់ស្លាកលេខ ភ្នំពេញ 2AO-4520 ទិសដៅពីលិចមកកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តធ្លាក់ជង្ហុក បណ្ដាលឲ្យក្រឡាប់ផ្ងារជើងចាក់ទំនិញចោល តែម្តង សំណាងល្អ មិនបណ្តាលឲ្យមានអ្នកម្នាក់រងរបួសទ្បើយ គ្រាន់តែរងការខូចខាត រថយន្តនិងសម្ភារៈមួយចំនួនធំតែប៉ុណ្ណោះ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រៃស បានចុះទៅដល់ទីតាំងខាងលើ ដោយសារតែរថយន្តខាងលើនេះបានធ្លាក់ជង្ហុកដោយខ្លួនឯង និងមិនបណ្ដាលឲ្យមានអ្នករងរបួស និង ខូចទ្រព្យសម្បត្តិរបស់រដ្ឋ ក៏កម្លាំងសមត្ថកិច្ចបានឲ្យម្ចាស់រថយន្តខាងលើនេះគេហៅរថយន្តស្ទូចដើម្បីស្ទូចយកទៅជួសជុលធ្វើខ្លួនឯង៕មេសា


Telegram