ស្លា.ប់.មនុស្ស ២នាក់ ក្នុង.ថ្លុ.ក.ឈា.ម ខណៈរថយន្តធុនធំបើកបុកពីក្រោយរថយន្តឡិចស៊ីសNX200T រួចរ៉េចង្កូតបុកនិង.កិ.ន.ម៉ូតូ អូសជាង១០ម៉ែត្រ
សន្តិសុខសង្គម
488

រាជធានីភ្នំពេញ​ ៖ មនុស្សប្រុស២នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយ ដោយរថយន្តធុនធំបើកបុកពីក្រោយម៉ូតូឌ្រីម១២៥ ខណៈកំពុងឈប់ស្តុប ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅចំណុចស្តុបស្ពាន លី យ៉ុងផាត់ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តបង្កមានឈ្មោះ ឈុំ ធារាជ អាយុ ២៩ឆ្នាំ មុខរបរ ធ្វើការជាអ្នកបើកបររថយន្តរបស់ក្រមហ៊ុន ផែស្ងួត សូ ងួន ស្នាក់នៅឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ជនរងគ្រោះទាំង ២នាក់មានឈ្មោះ អ៊ែល ពិន អាយុ ៣៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ ទី ម៉ឺនចំណាន អាយុ ២៥ឆ្នាំ អ្នកទាំង ២នាក់ មានមុខរបរ កម្មករសំណង់ បច្ចុប្បន្ន អ្នកទាំង ២នាក់ស្នាក់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តដឹកទំនិញរបស់ក្រុមហ៊ុនផែស្ងួតសូ ងួន មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-4520 បេីកដោយបុរសម្នាក់ បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលជិះមកដល់ត្រង់ចំណុចកន្លែងកើតហេតុ ស្រាប់តែបុកពីក្រោយជាមួយនឹងរថយន្តមួយគ្រឿង ម៉ាក លុចស៊ីស NX200T ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BM-2778 ធ្វើដំណើរស្របទិសគ្នាជាមួយនឹងរថយន្តបង្ក។ ភ្លាមៗនោះ រថយន្តបង្កបានរ៉េចង្កូតមកស្ដាំដៃទៅបុកនិងកិនម៉ូតូ មួយគ្រឿងទៀត ម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FX-9690 ជិះគ្នា ២នាក់ស្របទិសគ្នា បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុទាំង២នាក់តែម្តង ។ ចំណែករថយន្តកិនម៉ូតូអូសជាង១០ម៉ែត្រទើបអស់ល្បឿន ។

បន្ទាប់ពីបង្កហេតុរួច តៃកុងរថយន្តបង្ក ត្រូវបានកម្លាំងសមត្ថកិច្ចដែលប្រចាំការនៅខាងក្រោមស្ពាន លី យ៉ុងផាត់ ធ្វើការឃាត់ខ្លួនបានភ្លាមៗនិងបញ្ជូនទៅកាន់អធិការខណ្ឌព្រែកព្នៅបណ្តោះអាសន្ន រង់ចាំការដោះស្រាយទៅតាមនិតិវិធីច្បាប់ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌ បានធ្វើការទំនាក់ទំនងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ជើងគោក ឲ្យមកធ្វើការវាស់វែងយករថយន្តបង្ក និងរថយន្ត រងគ្រោះ ព្រមទាំងម៉ូតូ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់ ៕ អ៊ុ ស្រស់


Telegram