អាល់កុលក្លែងក្លាយ និងទំនិញខូចគុណភាពជាច្រើនមុខ ត្រូវបានមន្ត្រីជំនាញ(ក.ប.ប) សាខាខេត្តតាកែវ ធ្វើការដុតបំផ្លាញចោល បន្ទាប់ពីបានដកហូតនៅតាមទីផ្សារកន្លងមក
សន្តិសុខសង្គម
75

អាល់កុលក្លែងក្លាយចំនួន ១៦.៨០០គីឡូក្រាម ទំនិញខូចគុណភាព និងហួសកាល បរិច្ឆេទប្រើប្រាស់ជាច្រើនមុខ ចំនូន១៥០គីឡូក្រាម ត្រូវបានដុតបំផ្លាញចោលនៅទីលាន ចាក់សំរាមមួយកន្លែងក្នុងភូមិសាស្ត្រក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក លី សេរីសម្បត្តិ ប្រធានសាខាការពារ អ្នកប្រើ ប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបទំនិញក្លែងក្លាយ (ក.ប.ប) ខេត្តតាកែវ រួមជាមួយមន្ត្រី ជំនាញ សហការមួយមន្ត្រី មន្ទីរពាណិជ្ជកម្មខេត្ត ម​ន្ត្រីមន្ទីរបរិស្ថានខេត្តតា និងកងកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ ខេត្តតាកែវផងដែរ។

លោក លី សេរីសម្បត្តិ ប្រធានសាខា (ក.ប.ប) ខេត្តតាកែវ បានមានប្រសាសន៍ ឱ្យដឹងថា អាល់កុលក្លែងក្លាយក៏ដូចជាទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ជាច្រើនមុខទៀតដែលមន្ត្រីបានធ្វើតេស្តរកឃើញថាគ្មានគុណភាព និងក្លែងក្លាយដែលនាំឱ្យ ប៉ះពាល់ដល់សុខភាពបង​ប្អូនអ្នកប្រើប្រាស់ ដែលមន្ត្រីជំនាញដកហូតពីទីផ្សារមួយចំនួន កន្លងមក។ ក្នុងនោះបានរកឃើញអាល់កុលក្លែងក្លាយចំនួន ១៦ ៨០០គីឡូក្រាម រួមនឹងទំនិញ ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ជាច្រើនមុខទៀត ចំនួន ១៥០គីឡូក្រាម ដែលសរុបស្មើនឹង ១៦ ៩៥០គីឡូក្រាម។

លោក លី សេរីសម្បត្តិ បានមានប្រសាសន៍បន្តថា មន្ត្រីជំនាញ (ក.ប.ប) នឹងបន្ត ខិតខំចុះត្រួតពិនិត្យទំនិញដែលដាក់តាំងលក់នៅតាមទីផ្សារនានាទូទាំងខេត្តតាកែវ ដើម្បីរក មើលគ្រឿងកំប៉ុងណាដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងមានសភាពចាស់ច្រែះ ហើយ លោកក៏បានធ្វើការណែនាំទៅដល់ក្រុមអាជីវករ ឱ្យរៀបចំទុកដាក់របស់លក់ដូរធ្វើ យ៉ាង ម៉េចលក់ឱ្យមានស្តង់ដារបច្ចេកទេសត្រឹមត្រូវ ចៀសវាងដាក់លក់ត្រូវថ្ងៃដែលធ្វើឱ្យ​ទំនិញ នោះឆា​ប់ ខូចគុណភាព ហើយគ្រឿងកំប៉ុងណាដែលមានសភាពមិនល្អ ឬហួសកាល បរិច្ឆេទ ប្រើប្រាស់សូម កុំដាក់លក់ជូនអតិថិជនឱ្យសោះ ត្រូវយកទុកដាក់ដោយឡែកពីគ្នា ឬយក ទៅបំផ្លាញចោលដោយខ្លួនឯងតែម្តងទៅ។ ពិសេសក្នុងបរិបទកូវីដ១៩យើងត្រូវ តែលក់ របស់សុទ្ធពិត មិនក្លែងក្លាយ ព្រោះពេលនេះបងប្អូនប្រជាពលរដ្ឋកំពុងតែត្រូវការអាល់កុល សម្រាប់ការពារខ្លួនពីជំងឺកូវីដ១៩។

លោក លី សេរីសម្បត្តិ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួត ប្រជែង និងបង្ក្រាបទំនិញក្លែងក្លាយ​(ក.ប.ប) ខេត្តតាកែវ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋកុំទិញទំនិញ និងចំណីអាហារណាដែលគ្មានគុណភាព និងគ្មានសុវត្ថិភាពខ្ពស់ មុននឹងទិញទំ​និញត្រូ​វពិនិត្យមើលកាលបរិច្ឆេទប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងមានគុណភាព សុវត្ថិភាព ស្តង់ដារអនាម័យខ្ពស់​ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពសាធារណៈ៕  AKP 


Telegram