រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនអធិការខណ្ឌចំការមន ធ្វើការចាប់ឃាត់ខ្លួន ដកហូតបានថ្នាំញៀនជាច្រើនកញ្ចប់ កាលពីវេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ មុខផ្ទះលេខ១៤៩ ភូមិ៤ ផ្លូវ៩៧ ក្រុម២៦ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយដំបូងឡើយឃាត់ខ្លួនបានជនសង្ស័យម្នាក់ រកឃើញថ្នាំញៀន១កូនថង់តូច បានទម្លាក់ចោលពេលឃើញសមត្ថកិច្ច។
បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យ ឈ្មោះ ឃុន គីមហាក់ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន មុខរបរ មិនពិតប្រាកដ ដកហូតបានម្សៅសក្រាម១កូនថង់តូច (សង្ស័យថ្នាំញៀន) ជនសង្ស័យរូបនេះ បានសារភាពថា ខ្លួនបានទិញថ្នាំញៀនពីឈ្មោះ សាយ លីដា ស្នាក់នៅសំណង់ទុកចោលម្តុំគង់ហុង លុះនៅថ្ងៃដដែល កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនអធិការខណ្ឌចំការមន បានស្រាវជ្រាវឃាត់បានស្ត្រី២នាក់ នៅក្នុងសំណង់ទុកចោលបានរកឃើញ ម្សៅសក្រាមចំនួន ២៣កញ្ចប់ និងឃាត់ខ្លួនបានជនសង្ស័យ២នាក់ រួមមាន ៖
ទី១. ឈ្មោះសាយ លីដា ភេទស្រី អាយុ ៣៤ឆ្នាំ ស្នាក់នៅសំណង់ទុកចោល ភូមិ៥ ក្រុម៣៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន (ជាអ្នកលក់អោយឈ្មោះ ឃុន គីមហាក់ ) ដកហូត ថ្នាំញៀន ចំនួន ៣កញ្ចប់ ១កញ្ចប់ធំល្មម ។
ទី២. ឈ្មោះ អែម សុជា ភេទ ស្រី អាយុ ៣៧ឆ្នាំ ស្នាក់នៅក្នុងសំណង់ទុកចោល មុខរបរមិនពិតប្រាកដ ដកហូតបានថ្នាំចំនួន ២០កញ្ចប់តូចៗ ទុកសម្រាប់លក់ ។
បច្ចុប្បន្នសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអធិការខណ្ឌចំការមន ដើម្បីចាត់ការតាមច្បាប់បន្តទៀត ៕ មេសា