រថយន្តព្រូសបុកសួនច្បារចែកទ្រូងផ្លូវ រងការខូចខាតតែរថយន្ត សមត្ថកិច្ចឲ្យម្ចាស់ស្ទូចយកទៅជួសជុលដោយខ្លួនឯង
សន្តិសុខសង្គម
151

រាជធានីភ្នំពេញ ៖ រថយន្តព្រូសមួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ បានបុកសួនច្បារចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្ត រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត ព្រូសមួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2AZ-2587 សង្ស័យបើកក្នុងល្បឿនលឿន មិនប្រយ័ត្ន ក៏បានរេចង្កូតបុកសួនច្បារចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្ដខ្ទេចមួយកំណាត់មុខ។ ចំណែករថយន្ដវិញ រងការខូចខាតយ៉ាងដំណំ តែគ្មាននរណាម្នាក់ រងរបួសនោះឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ ដោយពិនិត្យនៅត្រង់កន្លែងកើតហេតុឃើញថា សួនច្បារចែកទ្រូងផ្លូវ ពុំមានរងការខូចខាតអ្វី ក៏ឲ្យម្ចាស់រថយន្ដព្រូស ស្ទូចរថយន្ដយកទៅធ្វើដោយខ្លួនឯងវិញ៕ Mrr Ka


Telegram