ប៉ូលិសឃា.ត់ខ្លួនក្រុមក្មេ.ងទំនើ.ង២នាក់ ដែលជិះម៉ូតូមកបំបុ.កភាគីម្ខាងទៀតកំពុងលេងបាល់ រួចដកកាំបិ.តដេ.ញនិងកា.ប់ម៉ូតូខ្ទេច លួចទូរស័ព្ទ១គ្រឿងថែមទៀត
សន្តិសុខសង្គម
207

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល ច្រាំងចំរេះទី២ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ កាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ពាក់ព័ន្ធករណីលួចទូរស័ព្ទ និងយកកាំបិតកាប់ទៅលើម៉ូតូ នៅចំណុចភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ៉ា វីអីសាត់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្លូវបេតុង ក្រុមទី៥ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យ ដែលឃាត់ខ្លួនបានរួមមាន៖

១- ឈ្មោះ ទ្បោះ ម៉ាត់សេន ភេទប្រុស មុខរបរ អ្នកធ្វើត្រី ស្នាក់នៅផ្លូវលេខ៥ ភូមិ៤សង្កាត់ច្រាងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

២- ឈ្មោះ យ៉េត សាគីរីន ភេទប្រុស មុខរបរ កម្មករសំណង់ ស្នាក់នៅផ្លូវលេខបេតុង ភូមិខ២ សង្កាត់ច្រាងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានទុកទូរស័ព្ទនៅក្នុងខ្លុបម៉ូតូ ហើយក៏បានទៅលេងបាល់ទាត់ដែលមានគ្នាចំនួន០៩នាក់ នៅចំណុចកើតហេតុខាងលើ ពេលកំពុងតែលេងៗក៏ស្រាប់មានបក្ខពួកជនសង្ស័យមួយក្រុម មានគ្នាប្រហែល១០នាក់ បានជិះម៉ូតូបំបុកបក្ខពួកជនរងគ្រោះ ។ បន្ទាប់មកបក្ខពួកជនសង្ស័យបានដកកាំបិតដេញកាប់ទៅលើបក្ខពួកជនរងគ្រោះ ក៏រត់ចោលម៉ូតូហើយបក្ខពួកជនសង្ស័យកាប់ម៉ូតូ និងលួចយកទូរស័ព្ទម៉ាក OPPO A15 របស់ជនរងគ្រោះបន្ថែមទៀត ហើយបក្ខពួកជនសង្ស័យក៏ជិះរត់គេចខ្លួនបាត់ ។ ក្រោយមក ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ច្រាំងចំរេះទី២។

បន្ទាប់ពីទទួលពាក្យដណ្តឹងពីជនរងគ្រោះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ច្រាំងចំរេះទី២ បើការស្រាវជ្រាវស្វែងរកជនសង្ស័យ លុះដល់ថ្ងៃខែឆ្នាំដដែល វេលាម៉ោង៧និង៣០នាទីយប់ ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវលេខ៥ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ និងម្នាក់ទៀតនៅវេលាម៉ោង១១និង៣០នាទីយប់ នៅចំណុចផ្លូវបេតុង ក្រុមទី៨ ភូមិក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕


Telegram