ព្រះសីហនុ ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខស្ថានីយ៍ប្រេងតេលា ស្ថិតក្នុងភូមិ០៣ សង្កាត់លេខ ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ខែត ថុង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន សង្កាត់ ០១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
ក្នុងនោះសមត្ថកិច្ចដកហូតបាន ម្សៅក្រាម ព៌ណសថ្លា សង្ស័យសារធាតុញៀន ០២កញ្ចប់ធំ មានទម្ងន់ ១៩៨ក្រាម និងទូរសព្ទ័ ដៃ ០៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាងត្រូវបាននគរបាលជំនាញបញ្ជូនមក ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕