ខេត្តកំពង់ស្ពឺ ៖ មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ បង្ក ដោយ ធុន ធ្ងន់ ១ គ្រឿង រេ ចង្កូត បុក ដើមឈើ បណ្តាល ហៀរ ប្រេងម៉ាស៊ីន ពេញ ផ្លូវ កាលពីវេលាម៉ោង ៣និង២០នាទី រសៀល ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២១ នៅ លើ ផ្លូវជាតិ លេខ ៤ ចន្លោះ គីឡូ ម៉ែ ត លេខ ១០៣-១០៤ ក្នុងភូមិ ទី ៦ ឃុំ ត្រែង ត្រ យឹ ង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ចបានឲ្យដឹងថា មុន ពេល កើតហេតុ រថយន្ត ខាងលើ ម៉ាក HINO ពណ៌ ស ពាក់ ស្លាក លេខ កំពង់ស្ពឺ 3A-1446 សណ្តោង សឺ មី រ៉ឺ ម៉ក ពាក់ ស្លាក លេខ ព្រះ សីហ នុ 4A-3743 បើកបរ ដោយ ឈ្មោះ ឆិល សុខ ឡាយ ភេទ ប្រុស អាយុ ៤០ ឆ្នាំ រស់នៅ ភូមិ ផ្សារ ត្រពាំង ក្រឡឹង ឃុំ គី រី វន្ត ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន ធ្វើ ដំណើរ ក្នុង ទិស ដៅ ពី កើត ទៅ លិច លុះដល់ ចំណុច ខាងលើ ស្រាប់តែ បែក ទុយោ ខ្យល់ បណ្តាល រថយន្ត រេ ចង្កូត ទៅ ខាងស្តាំ ដៃ បុក ដើមឈើ ហៀរ ប្រេងម៉ាស៊ីន ពេញ ផ្លូវ តែម្តង តែគ្មាននរណាម្នាក់ រងរបួសនោះទេ។ ចំណែក ការ កកស្ទះ មន្ត្រី នគរបាល ចរាចរណ៍ បាន ចុះ អន្តរាគមន៍ សម្រួល ឲ្យ រថយន្ត អាច ធ្វើ ដំណើរ ទៅ មក បាន ម្ខាង ម្នាក់ ៕