មកដឹងពីល្បិចបោក ដោយមានអ្នកធ្វើជាមកទិញអីវ៉ាន់មុន រួចមានអ្នកផ្សេងទៀតមកទិញបន្លប់ ហើយឲ្យបក្ខពួកផ្សេងទៀតលួចយកលុយ និងគ្រឿងអលង្ការ ពីទីតាំងវីងវេលុយ មួយកន្លែង ..
សន្តិសុខសង្គម
78

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ធ្វើសកម្មភាព លួចលុយនិងគ្រឿងអលង្ការ ពីទីតាំងវេលុយវីង មួយកន្លែង ត្រូវបានសមត្ថកិច្ចស្រុកកៀនស្វាយចាប់ខ្លួនបាន កាលពីវេលាម៉ោង ៧និង៤៥នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្ទះវេលុយវីង ភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ នេះបើយោងតាមផេក ព័ត៌មានអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លាក់ សុថា ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិពពាលខែល ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានគ្នា៤នាក់ ៖

១/ ឈ្មោះស៊ឹម រតនា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុមទី៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

២/ឈ្មោះ សៀង ចាន់នី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ (គេចខ្លួន)។

៣/ ឈ្មោះ ឌឿន (មិនស្គាល់ត្រកូល) ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួលសង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ(គេចខ្លួន)។

៤/ឈ្មោះ បីន (មិនស្គាល់នាមកូល)ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួលសង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ដំបូងឡើយ ជនរងគ្រោះឈ្មោះលាក់ សុថា ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិកើតហេតុ ជាម្ចាស់ផ្ទះវេរលុយវីង កំពុងឈរលក់ដូរនៅផ្ទះរបស់ខ្លួន ស្រាប់តែជនសង្ស័យមានគ្នាចំនួន០៤នាក់ ជិះម៉ូតូចំនួន០២គ្រឿងម៉ាក HONDA.DREAM.C125 ពណ៌ខ្មៅ មិនស្គាល់ផ្លាកលេខ ទាំង២គ្រឿងមកឈប់មុខផ្ទះ រួចបក្ខពួកក្រុមចោរ ឈ្មោះ សៀង ចាន់នី ភេទស្រី ធ្វើជាទិញកាត់ទូរស័ព្ទ០១ដុល្លារ នឹងបារីចំនួន០៨ដើម ពីម្ចាស់វីង ។ ក្រោយពីទិញរួច ជនសង្ស័យទាំង៤នាក់ ក៏នាំគ្នាជិះម៉ូតូចេញបាត់អស់ បានមួយសន្ទុះក្រោយ ក៏មកក្រុមជនសង្ស័យទាំង៤នាក់ បានជិះម៉ូតូត្រឡប់មកវិញ ពេលនោះជនសង្ស័យម្នាក់ឈ្មោះ សៀង ចាន់នី ភេទស្រី បានស្រែកទិញទឹកដោះគោឆៅមួយឡូ ពីម្ចាស់ផ្ទះវីង ហើយ ដោយជនរងគ្រោះ បានយកទឹកដោះគោឆៅមួយឡូអោយទៅឈ្មោះសៀង ចាន់នី ។ ភ្លាមនោះជនសង្ស័យឈ្មោះសៀង ចាន់នី ក៏បានដកប្រាក់រៀល ក្រដាស១០០០៛(មួយពាន់រៀល)ម្តងមួយសន្លឹកម្តងអោយទៅជនរងគ្រោះ ស្រាប់តែពេលនោះជនសង្ស័យម្នាក់ឈ្មោះ សឹម រតនា ដើរទៅចូលក្នុងកន្លែងវេរលុយវីង រួចធ្វើសកម្មភាពលួចយកលុយពីក្នុងកេះទូរដាក់លុយកន្លែងវេរលុយវីង តែត្រូវជនរងគ្រោះដឹងទាន់ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ឹម រតនា រូបនោះ បាននៅកន្លែងកើតហេតុតែម្តង។ ចំណែកជនសង្ស័យ៣នាក់ទៀត បានជិះម៉ូតូគេចខ្លួនបាត់អស់។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ សហការជាមួយកម្លាំងផ្នែកជំនាញបានចុះដល់ចំណុចកើតហេតុ នាំខ្លួនជនសង្ស័យមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ។

ក្រោយពីសួរនាំរួច នៅចំពោះមុខសមត្តកិច្ចជនសង្ស័យបានសារភាពថា ខ្លួនហ្នឹងបក្សពួក ពិតជាបានធ្វើសកម្មភាពលួចលុយពីកន្លែងវេរលុយវីងរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ហើយខ្លួនរួមហ្នឹងបក្សពួក ក៏ធ្លាប់បានធ្វើសកម្មភាពលួចបែបនេះចំនួន០២ដងរួចមកហើយ៖

+លើកទី០១ នៅថ្ងៃទី១១ខែតុលាឆ្នាំ២០២១ វេលាម៉ោង០៨និង០៥នាទី ខ្លួននឹងបក្សពួកបានធ្វើសកម្មភាពលួចលុយក្នុងតូបវីងមួយកន្លែងស្ថិតនៅក្នុងភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានប្រាក់រៀលចំនួន៣.០០០.០០០៛(បីលានរៀល) ប្រាក់ដុល្លារចំនួន៩០០$(ប្រាំបួនរយដុល្លារ) នឹងខ្សែដៃផ្លាកទីនមួយខ្សែ បានសម្រេច។

+លើកទី២ នៅថ្ងៃមិនចាំ ខែតុលា ឆ្នាំ២០២១ ម៉ោង០៧និង៣០នាទី ខ្លួនហ្នឹងបក្សពួកបានធ្វើសកម្មភាពលួចលុយនៅទីតាំងមួយកន្លែងមិនស្គាល់ច្បាស់នៅតាមបណ្តោយផ្លូវជាតិលេខ១ តែមិនបានសំរេច។

+លើកទី៣ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៧និង៤៥នាទី នៅចំណុចតូបវីងមួយកន្លែង ក្នុងភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក៏ត្រូវម្ចាស់កន្លែង វេរលុយវីងតាមទាន់ឃាត់ខ្លួនបានតែម្តង។

ក្រោយពីសួរនាំរួចជនសង្ស័យ រួមនិងវត្ថុតាងបានបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនិតិវិធីច្បាប់បន្តទៀត៕


Telegram