ថាជិះម៉ូតូទៅផឹកជាមួយពួកម៉ាក ដល់ពាក់កណ្តាលផ្លូវបែរជាត្រូវ ក្រុមចោរជិះម៉ូតូ៣គ្រឿង ធា.ក់ ប្ល.ន់ យក ម៉ូតូ ទៅបាត់ តាម បណ្ដោយ ផ្លូវ ថៃ ហ្គ័ រ ក្នុង សង្កាត់ ព្រែក ឯង
សន្តិសុខសង្គម
101

រាជធានីភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានក្រុមចោរ ធ្វើសកម្មភាពធាក់ ប្លន់ យក ម៉ូតូ ទៅបាត់ដោយសុវត្ថភាព គេចខ្លួនបាត់ស្រមោល ខណៈជិះម៉ូតូស្កុបពី ស៊េរីឆ្នាំ២០២១តាមផ្លូវតែម្នាក់ បម្រុងទៅជួបមិត្តភក្តិដើម្បីផឹកជាមួយគ្នា កាលពីវេលាម៉ោង១១យប់ ថ្ងៃ ទី ១៩ ខែតុលា ឆ្នាំ ២០២១ តាម បណ្ដោយ ផ្លូវ ថៃ ហ្គ័ រ ក្នុង សង្កាត់ ព្រែក ឯង ខណ្ឌ ច្បារ អំពៅ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆែម ឈាង ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ លក់ដូរ មានស្រុក កំណើត នៅ ស្រុក ពញាឮ ខេត្តកណ្ដាល។

បើតាមការលើកឡើងរបស់បុរសខាងលើ បានរៀបរាប់ឲ្យដឹងថា មុន ពេល កើតហេតុ គាត់ បាន ជិះ ម៉ូតូ ម៉ាក ស្កុប ពី ស៊េរី ឆ្នាំ ២០២១ ពណ៌ ស ពាក់ ស្លាក លេខ កណ្ដាល 1F-1641 ចេញពី ម្តុំ ស្ទឹង មាន ជ័យ ទៅជួប មិត្តភក្តិដើម្បីផឹកស៊ីជាមួយគ្នា នៅ ហាង មួយ កន្លែង តែមិនទាន់ដល់ផង ទើបជិះបានពាក់កណ្តាលផ្លូវ ដែលជាកន្លែងស្ងាត់ ស្រាប់តែមានជនសង្ស័យមួយ ក្រុម មានគ្នាប្រហែល ៦ នាក់ ជិះម៉ូតូ៣គ្រឿង មកអែបក្បែររួចធាក់ផ្តួល ម៉ូតូរបស់ជនរងគ្រោះ និងវាយជនរងគ្រោះបណ្តាល ឲ្យរបួស ស្មារខាងឆ្វេង ហើយលើកយក ម៉ូតូ ជនរងគ្រោះ ជិះ រត់គេចខ្លួនបាត់ ឆ្ពោះទៅ ស្ពាន ព្រែក សំរោង តែ ម្ដង ។

បន្ទាប់ពីកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកឯង ក៏បានចុះមកធ្វើការពិនិត្យ និងបាននាំជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹងផងដែរ ដើម្បីស្រាវជ្រាវតាមចាប់ជនសង្ស័យទាំងនោះ យកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត ៕


Telegram