សូមកុំយកគំរូអាក្រក់តាម !! ក្រុមក្មេងទំនើងបង្ហោះម៉ូតូបង្អួតគេឯងតាមផ្លូវសាធារណៈមានអីសមត្ថកិច្ចខេត្តកំពត ចាប់អប់រំ ហើយអោយបោះសំរាម កោរត្រងោល និងធ្វើលិខិតទុកជាកាព្រមាន
សន្តិសុខសង្គម
162

ខេត្តកំពត ៖ យោងតាមអាខោនហ្វេសប៊ុករបស់ ស្នងការខេត្តកំពត ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបង្ហោះនៅមុននេះបន្តិចថា ក្មេងទំនើងបង្ហោះម៉ូតូនៅតាមផ្លូវជាតិ ដែលបង្កអោយប៉ៈពាល់ដល់សណ្តាប់ធ្នាប់សារធារណៈ និងបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃត្រូវអធិការដ្ឋាននគរបាលស្រុកឈូកយកមកអប់រំ ។

នៅ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៣:៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកឈូក បានធ្វើការបង្រ្កាបបានក្រុមក្មេងទំនើង(បង្ហោះម៉ូតូ ) ០១ករណី នៅតាមបណ្តោយផ្លូវជាតិលេខ០៣ ស្ថិតនៅភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។ ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៥នាក់:

១.ឈ្មោះ ឈៀង សូណា ភេទ ប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ គ្មានសារធាតុញៀន ។ ២.ឈ្មោះ ឌិន លីហួយ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិត្រពាំងខ្លូត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ គ្មានសារធាតុញៀន ។ ៣.ឈ្មោះ លន់ មករា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត គ្មានសារធាតុញៀន ។ ៤.ឈ្មោះ មឿន មករា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត គ្មានសារធាតុញៀន ។ ៥.ឈ្មោះ កែវ កុង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត គ្មានសារធាតុញៀន ។ ក្រោយការឃាត់ខ្លួនយើងបានអប់រំធ្វើកិច្ចសន្យាឲ្យត្រលប់ទៅផ្ទះវិញ ។ការអនុវត្តដូចជាការបង្រ្កាបក្រុមក្មេងទំនើងបង្ហោះម៉ូតូខាងលើនេះត្រូវបានប្រជាពលរដ្ឋនិងមហាជនមានការសាទរក៏ដូចជាគាំទ្រចំពោះចំណាត់ការរបស់សមត្ថកិច្ចខេត្តកំពត និងលោក ស្នងការខេត្តកំពត ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ក្នុងការលុបបំបាត់ក្រុមក្មេងទំនើង ៕


Telegram