រាជធានីភ្នំពេញ ៖ ខណៈមេឃកំពុងមានការធ្លាក់ភ្លៀងខ្លាំង ស្រាប់តែមានរថយន្តម៉ាកCamry មួយគ្រឿង បើកលឿន រេចង្កូតទៅបុកថ្មចែកទ្រូងផ្លូវ បណ្ដាលរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ បើកបររថយន្ត Camry មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2AE-1988 បើកយ៉ាងលឿន ពេលភ្លៀងយ៉ាងខ្លាំង មិនប្រយ័ត្ន ក៏បានរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្ដខ្ទេចមួយកំណាត់មុខ រងការខូចខាតយ៉ាងដំណំ។ ចំណែកឯអ្នកបើករថយន្តវិញ ពុំមានរបួសអ្វីឡើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងនិងស្ទូចរថយន្ត យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលមកដោះស្រាយទៅតាមផ្លូវច្បាប់ ៕ Mrr Ka