រាជធានីភ្នំពេញ ៖ បុរសម្នាក់ បាញ់ស.ម្លា.ប់ខ្លួ.នឯង នៅចំណុចការ៉ាស់សាំងមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច កំពុងចុះពិនិត្យនៅទីតាំងកើតហេតុផ្ទាល់ កាលពីវេលាម៉ោង ១០ និង២០នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ នៅចំណុចក្នុងការ៉ាស់សាំងមួយកន្លែង ជិតស្តុបឬស្សីសាញ់ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចនៅទីតាំងកើតហេតុ ក៏ដូចជាលោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា សពជនរងគ្រោះដែលស្លាប់មានឈ្មោះ ឡី សុក្រិត ភេទប្រុស កើតឆ្នាំ១៩៨៧ ជាម្ចាស់ការ៉ាស់សាំង PTTកើតហេតុខាងលើ ទីកនែ្លងកំណើតក្នុងសង្កាត់ ព្រៃស ខណ្ឌដង្កោ ដោយបច្ចុប្បន្នស្នាក់នៅផ្ទះលេខ ៣៣ ផ្លួវបេតុង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
ក្នុងនោះ វត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុរួមមាន កាំភ្លើងខ្លីចំនួន០១ដើម ម៉ាកZORAKI 2914-T ,បង់ចំនួន០១មានគ្រាប់ចំនួន០៧គ្រាប់ ,សំបកកាទុសចំនួន០១គ្រាប់,ក្បាលគ្រាប់ចំនួន០១ ដោយបានបាញ់សៀតផ្កាពីស្តាំធ្លាយមកឆ្វេង។
ក្នុងនោះ បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេបានឃើញបុរសខាងលើដែលម្ចាស់ការ៉ាស់សាំង PTT ចូលមកកាន់ការ៉ាស់សាំងខាងលើមកផឹកកាហ្វេ ក្រោយមកទៀតមិនដឹងជាគាត់កើតរឿងអ្វី ឬមានវិបត្តិអ្វីទេ ក៏បានដើរចូលក្នុងបន្ទប់ទឹករបស់ការ៉ាស់សាំងខាងលើ ហើយយកកាំភ្លើងបាញ់ក្បាលខ្លួនឯង១គ្រាប់ ស្លាប់តែម្តង។
ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលខណ្ឌដង្កោដឹកនាំដោយលោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌ រួមជាមួយនគរបាលជំនាញផ្នែកចក្ខុនិងកោសល្យវិច្ឆ័យ បានចុះមកធ្វើការហ៊ុព័ទ្ធខ្សែពិនិត្យសាកសព បានឲ្យដឹងថា ជាការបាញ់សម្លាប់ខ្លួនឯងពិតមែន តែចំពោះមូលហេតុយ៉ាងណានោះមិនទាន់ដឹងនៅឡើយទេ ៕ មេសា