ស្ថានភាពទឹកជំនន់ ក្នុងភូមិសាស្រ្តស្រុកបាទី បានជន់លិចផ្លូវជាតិលេខ២ ចំនួន២កន្លែងហើយ..
សន្តិសុខសង្គម
164

ខេត្តតាកែវ ៖ នាព្រឹកថ្ងៃទី ២១ ខែ តុលាឆ្នាំ២០២១នេះ លោកវរៈសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានអញ្ជើញចូលរួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាទី ដឹកនាំដោយលោក ភួន ឈីម អភិបាលនៃគណ:អភិបាលស្រុក បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ ក្នុងភូមិសាស្រ្តស្រុកបាទី។ នេះបើយោងតាមផេក អធិការដ្ឋាននគរបាលស្រុកបាទី ។

សូមបញ្ជាក់ថា ទឹកបានជន់លេចកំណាត់ផ្លូវជាតិលេខ២ ចំនួន២ កន្លែងរួមមាន ៖

១-ភូមិចក និងភូមិពូនភ្នំ ក្នុងឃុំត្រពាំងសាបត្រង់គីឡូម៉ែត្រ ៤១-៤២ ទឹកហូកាត់ផ្លូវប្រវែង ១០០ ម៉ែត្រ ។

២-ភូមិបចាម ក្នុងឃុំចំបក់ ត្រង់គីឡូម៉ែត្រ៤៥ ទឹកហូកាត់ផ្លូវប្រវែង ៥០ ម៉ែត្រ អាចធ្វើចរាចរណ៍បានធម្មតា ៕


Telegram