ត្រឹម៣ថ្ងៃ! រកឃេីញដេប៉ូប្រេងឥន្ធនៈចំនួន១៧ រកស៊ីមិនអនុលោម នៅខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង និងខេត្តព្រៃវែង
សន្តិសុខសង្គម
161

ខេត្តបាត់ដំបង​ ៖ មន្ត្រីក.ប.ប. បានចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈចំនួន ៤៤ ក្នុងរយៈពេលបីថ្ងៃគឺគិតពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ។ នេះបើយោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF ។

សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើងក្នុងខេត្តកោះកុង ខេត្តកំពង់ ស្ពឺ ខេត្តបាត់ដំបង និងខេត្តព្រៃវែង ដោយបានរកឃើញដេប៉ូចំនួន ១៧ មិនអនុលោមទៅតាមច្បាប់។

ក្រោយពីបានរកឃើញដូចនេះ មន្ត្រីជំនាញបានធ្វើការពិន័យអន្តរការណ៍ និងណែនាំដល់ម្ចាស់ដេប៉ូឱ្យឈប់ប្រព្រឹត្តល្មើសនឹងច្បាប់ដែលធ្វើឱ្យប៉ះពាល់ជីវភាពប្រជាពលរដ្ឋ ក៏ដូចជាខាតបង់សេដ្ឋកិច្ចជាតិទាំងមូល៕


Telegram