ទំនិញខូចគុណភាពប្រមាណ ១,១៨៦គីឡូក្រាម និងអាល់កុលក្លែងក្លាយចំនួន ១៨៣.៥០លីត្រ ត្រូវបានដកហូត
សន្តិសុខសង្គម
163

ខេត្តប៉ៃលិន​​ ៖ មន្ត្រីក.ប.ប. បានចុះត្រួតពិនិត្យតាមបណ្ដាផ្សារ ក្នុងខេត្តប៉ៃលិន ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តកែប និងខេត្តត្បូងឃ្មុំនៅថ្ងៃទី២០ ខែ តុលា ឆ្នាំ២០២១ម្សិលមិញនេះ ដើម្បីទប់ស្កាត់ការដាក់ចរាចរនូវទំនិញខូចគុណភាព ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញក្លែងក្លាយ ដែលបង្កហានិភ័យដល់សុខភាព និងធ្វើឱ្យខាតបង់សេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋ។ នេះបើយោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF ។

ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញបានរកឃើងទំនិញហួសសុពលភាពប្រើប្រាស់ចំនួន ១,១៨៦គីឡូក្រាម ដែលសុទ្ធសឹងជាគ្រឿងឧបភោគ បរិភោគ រួមជាមួយអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ១៩៣.៥០លីត្រផងដែរ។

មន្ត្រីជំនាញបានឲ្យដឹងថា ទំនិញខាងលើត្រូវបានមន្ត្រីជំនាញដកហូត យកមករក្សាទុកដើម្បីធ្វើការកម្ទេចចោលនៅពេលក្រោយ។ ជាមួយគ្នានេះផងដែរ មន្ត្រីក.ប.ប. ក៏បានធ្វើការពិន័យអន្តរការណ៍លើម្ចាស់ទំនិញដែលបានប្រព្រឹត្តល្មើសនឹងច្បាប់ និងបានណែនាំដល់ពួកគាត់ឱ្យឈប់ចែកចាយទំនិញខូចគុណភាព ទំនិញហួសសុពលភាពប្រើប្រាស់ និងទំនិញក្លែងក្លាយទៅកាន់ប្រជាពលរដ្ឋ៕


Telegram