ជនសង្ស័យ៣នាក់ ត្រូវសមត្ថកិច្ចខេត្តកោះកុង ឃា.ត់ខ្លួន ក្រោយគាស់ផ្ទះលួចយកសម្ភារៈមួយចំនួនធំ
សន្តិសុខសង្គម
77

ខេត្តកោះកុង ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា ឃាត់ខ្លួន ក្រោយបានធ្វើសកម្មភាពគាស់ផ្ទះយកសម្ភារៈមួយចំនួនរបស់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅចំណុចភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ នេះបើយោងតាមផេក ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តកោះកុង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលឃាត់ខ្លួននេះ រួមមាន ៖

១/ឈ្មោះ យ៉ាន សែ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិចាំយាម ឃុំប៉ាក់ខ្លង។

២/ ឈ្មោះ ផន ពាងណាក់ អាយុ ១៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិចាំយាម ឃុំប៉ាក់ខ្លង ។

៣/ ជាមនុស្ស គ ភេទប្រុស (មិនស្គាល់ឈ្មោះ) មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិចាំយាម ឃុំប៉ាក់ខ្លង ។

ក្នុងនោះ វត្ថុតាង ដែលជនសង្ស័យបានលួចរួមមាន ទ្បេស៊ីត្រា ៣ កេស , ទ្បេវ៉ាសាលិន ៣កេស , សាប៊ូលុច ៤កេស , សាប៊ូប៉ងតែន ៦កេស, សាប៊ូសាំងស៊ីល ១កេស , សាប៊ូសុ ១កេស , ថ្នាំដុសធ្មេញដាលី ១កេស , ខោទឹកនោមកូនក្មេង ៧បេ , ច្រាស ១ធុង , ម៉ាស៊ីនកាត់ស្មៅ ១គ្រឿង , មេក្រូ ១គ្រឿង ១២, បាស ១គ្រឿង, កង់កូនក្មេង ១គ្រឿង និង គ្រឿងបន្លាសទូរស័ព្ទមូយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ បានឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមច្បាប់៕


Telegram