ករណីខ្យល់កន្ត្រាក់ លាយនឹងភ្លៀង បោកបក់ បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ ៣ឃុំ ស្មើនឹង២៥ ខ្នង នៅស្រុកបន្ទាយមាស
សន្តិសុខសង្គម
69

ខេត្តកំពត​ ៖ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ចាប់ពីម៉ោង ៥ល្ងាច ម្សិលមិញនេះ នៅស្រុកបន្ទាយមាស មានករណីខ្យល់កន្ត្រាក់លាយនិងទឹកភ្លៀងបណ្ដាលអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន០៣ឃុំ ស្មើនិង២៥ ខ្នង ។ នេះបើយោងតាមផេក និងគេហទំព័រ នាយកដ្ឋានផ្សព្វផ្សាយអប់រំ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលរងគ្រោះរួមមាន ៖

១.ឈ្មោះ ហង់ ហេន ភេទប្រុស អាយុ ៧៣ឆ្នាំ បើងដំបូលផ្ទះចំនួន ៣សន្លឹក នៅភូមិដើមចំរៀក

២.ឈ្មោះ ង៉ែត ចាន់ធឿន ភេទស្រី អាយុ ៤១ឆ្នាំ ប៉ើងដំបូលផ្ទះមួយចំហៀង នៅភូមិដើមចំរៀក

៣.ឈ្មោះ តូច យាន ភេទប្រុស អាយុ ៧០ឆ្នាំ ប៉ើងដំបូលផ្ទះអស់ចំនួន ៣សន្លឹក នៅភូមិដើមចំរៀក

៤.ឈ្មោះ នូច សាវន ភេទស្រី អាយុ ៤៨ឆ្នាំ រលំដើមស្វាយបាក់បង្ហាមុខផ្ទះទាំងស្រុង នឹងបែកដំបូលផ្ទះអស់ចំនួន ៥ សន្លឹក នៅភូមិដើមចំរៀក

៥.ឈ្មោះ ជ្រុន រុំ ភេទប្រុស អាយុ ៣០ឆ្នាំ ប៉ើងដំបូលផ្ទះអស់បួន ៤ សន្លឹក នៅភូមិដើមចំរៀក

៦.ឈ្មោះ ពៅ ផាន់ ភេទស្រី អាយុ ៤២ឆ្នាំ ប៉ើងដំបូលផ្ទះអស់២សន្លឹក

៧.ឈ្មោះ ទិត្យ ចែម ភេទប្រុស អាយុ ៣០ឆ្នាំ បាក់រោងបាយទាំងស្រុង នៅភូមិដើមចំរៀក

៨. ឈ្មោះ ហៀន ធី ភេទស្រី អាយុ ២៩ឆ្នាំ ប៉ើងដំបូលផ្ទះអស់ ១០សន្លឹក នៅភូមិឈើទាល

៩.ឈ្មោះ សូ រ៉ែន ភេទប្រុស អាយុ ៥៦ឆ្នាំ នៅភូមិស្តេចគង់ រលំផ្ទះទាំងស្រុង

១០.ឈ្មោះ ខាត់ បៀន ភេទប្រុស អាយុ ៤៦ឆ្នាំ នៅភូមិស្តេចគង់ បាក់រោងបាយទាំងស្រុង

១១.ឈ្មោះ ខាត់ បន ភេទប្រុស អាយុ ៥៤ឆ្នាំ នៅភូមិស្តេចគង់ ផ្ទះសង្កសី ប៉ើងដំបូងមួយចំហៀង

១២.ឈ្មោះ កែវ ឈុន ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិស្តេចគង់ បើងដំបូងសង្កសីទាំងស្រុង

១៣.ឈ្មោះ ខាត់ សែត ភេទប្រុស អាយុ ៧៥ឆ្នាំ នៅភូមិស្តេចគង់ ប៉ើងដំបូងហ្វីបប្រូចំនួន៧ សន្លឹក

១៤.ឈ្មោះ ងឹម សាវឿន ភេទប្រុស អាយុ ៤០ឆ្នាំ នៅភូមិស្តេចគង់ ប៉ើងដំបូលហ្វីបប្រូ ចំនួន១០សន្លឹក

១៥. ឈ្មោះ ខាត់ ធា ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិស្តេចគង់ ប៉ើងដំបូលហ្វីបប្រូទាំស្រុង

១៦.ឈ្មោះ ម៉េង គង់ ភេទស្រី អាយុ ៤១ឆ្នាំ នៅភូមិស្តេចគង់ ផ្ទះសង្កសីរលំទាំងស្រុង

១៧.ឈ្មោះ នាម ភាន់ ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិស្តេចគង់ ប៉ើងដំបូលរោងបាយទាំស្រុង

១៨.ឈ្មោះ លឹម ផន ភេទស្រី អាយុ ៨៤ឆ្នាំ នៅភូមិកន្លង់ដើមដូងរលំសង្កត់លើដំបូលផ្ទះ១ចំហៀង

១៩.ឈ្មោះ អ៊ូច ណេង ភេទប្រុស អាយុ ៦៥ឆ្នាំ នៅភូមិជ្រុងស្រឡៅ ហើរក្បឿង១ចំហៀង និងស្នៀងមុខ

២០.ឈ្មោះ យ៉ូវ ហយ ភេទប្រុស អាយុ ៥០ឆ្នាំ នៅភូមិជ្រុងស្រឡៅ ហើរស្នៀងសង្កសី២សន្លឹក

២១.ឈ្មោះ ឈុន បាន ភេទប្រុស អាយុ ៤០ឆ្នាំ នៅភូមិជ្រុងស្រឡៅ ហើរដំបូលផ្ទះ១កំណាត់ និងស្នៀងមុខទាំងអស់

២២.ឈ្មោះ អុិន ជ្រឿន ភេទប្រុស អាយុ ៦៣ឆ្នាំ នៅភូមិជ្រុងស្រឡៅ ហើរដំបូលសង្កសី៣សន្លឹក

២៣.ឈ្មោះ កាន់ អ៊ុយ ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិជ្រុងស្រឡៅ ហើរដំបូលផ្ទះ១ចំហៀង

២៤.ឈ្មោះ ង៉ែត តុប ភេទស្រី អាយុ ២៦ឆ្នាំ នៅភូមិជ្រុងស្រឡៅ ហើរដំបូលហ្វីបប្រូ១ចំហៀង

២៥.ឈ្មោះ ថែម ធីម ភេទប្រុស អាយុ ៤២ឆ្នាំ នៅភូមិកន្លង់ រន្ទះបាញ់បែកសរសផ្ទះ១ដើម និងដាច់ខ្សែភ្លើង ៕


Telegram