ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជួញដូរគ្រឿងញៀនប្រុសស្រីចំនួន០៣នាក់ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដើម្បីចាត់វិធានការតាមនិតិវិធី ។ នេះបើយោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ ។
ក្នុងនោះ កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន ជាបន្តបន្ទាប់ ចំនួន០៣នាក់ ស្រី០១នាក់ និងដកហូតវត្ថុតាងថ្នាំញៀនមួយចំនួនធំ ដោយកាលពីម៉ោង០៦និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ កម្លាំងនគរបាលការិយាល័យជំនាញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីជួញដូរគ្រឿងញៀន នៅចំណុចរោងស្នាក់នៅប្រក់កៅស៊ូតង់ក្បែរបេនឡានថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ ភ្លាមៗនោះលោកបានដឹកនាំកម្លាំងជំនាញបានចុះប្រតិបត្តិការទៅកន្លែងនោះ និងបានធ្វើការត្រួតពិនិត្យឆែកឆេររកឃើញវត្ថុតាងម្សៅក្រាមសថ្លា ចំនួ១២ថង់ និងឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ចាន់ ស្រីរ័ត្ន ភេទស្រី អាយុ៣៥ឆ្នាំ យកមកសួរនាំនៅការិយាល័យ ជនសង្ស័យបានសារភាពថាថ្នាំញៀនទាំងនេះ បានទិញពីអ្នកលក់នៅក្រុងប៉ោយប៉ែតតម្លៃ៤៥០ដុល្លាអាមេរិក។
ដោយមានការសហការពីឈ្មោះ ចាន់ ស្រីរ័ត្ន បានព្យាយាមអូសទាញមុខសញ្ញាជួញដូរគ្រឿងញៀន០១នាក់ទៀត ។ នៅវេលាម៉ោង០៣ រសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កម្លាំងជំនាញចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យ៉ុម ចាន់នី ភេទប្រុស អាយុ២៩ឆ្នាំ ក្នុងបរិវេណកាស៊ីណូផ្កាយ៥ ស្ថិតក្នុងភូមិក្បាល១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួចបន្តទៅឆែកឆេររកឃើញវត្ថុតាងថ្នាំញៀនចំនួន០៧ថង់ លាក់ទុកក្នុងកេសដែក ក្នុងបន្ទប់ជួលស្នាក់នៅ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត និងឃាត់ខ្លួនឈ្មោះ យី ផល្លី ហៅម៉ៅ ភេទប្រុស អាយុ៥១ឆ្នាំ ជាម្ចាស់ បន្ទប់ជួល ជាអ្នកដឹកជញ្ជូននិងប្រើប្រាស់គ្រឿងញៀន ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ស្រី រ័ត្ន បានសារភាពថា ៖ ខ្លួនធ្លាប់ជួញដូរគ្រឿងញៀននេះជាច្រើនលើកមកហើយ ចំណែក ឈ្មោះ យ៉ុម ចាន់នី សារ ភាពថា ខ្លួនគេជួញដូរថ្នាំញៀននេះរយៈពេល០២ឆ្នាំមកហើយដែរ និងឈ្មោះ យី ផល្លី ក៏បានសារភាពថា ធ្លាប់ដឹកជញ្ជូនថ្នាំញៀនឲ្យអ្នកដែលបានកំហ្មង់ទិញពីឈ្មោះចាន់នី៕