រាជធានីភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែអណ្ដាតភ្លើងនិងផ្សែង ខ្មួលខ្មាញ់
បានឆេះចេញពីផ្ទះមួយកន្លែង ដែលសង់អំពីឈើខាងលើថ្មក្រោម១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះខាងលើមានឈ្មោះ ផាន់ សុវណ្ណ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មកររោងចក្រ ។
បើយោងតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះ បានចេញក្រៅអស់ហើយ បានបិទទ្វារផ្ទះចោល ក្រោយមកក៏ស្រាប់តែឃើញមានភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅតែម្ដង ។ ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងហើយអ្នកភូមិបាននាំគ្នា ហៅរថយន្តពន្លត់អគ្គិភ័យ ព្រមទាំងជួយពន្លត់ភ្លាមៗដែរ ទើបរថយន្តពន្លត់អគ្គភ័យ ទៅដល់ច្រើនគ្រឿង បានបាញ់ពន្លត់អស់២រថយន្ត ទើបរលត់ទៅវិញទាំងស្រុងមិនឲ្យឆេះរាលឆ្លងដល់លំនៅដ្ឋានដ៍ទៃនោះទេ ដោយគ្រាន់តែឆេះផ្ទះខាងលើ សាងសង់ពីឈើខាងលើ និងថ្មក្រោមដែល មានទំហំ៥ម៉ែត្រគុណនិង៧ម៉ែត្រ តែប៉ុណ្ណោះ។ ចំណែកទ្រព្យសម្បត្តិនៅក្នុងផ្ទះ ដូចជាលុយកាក់ ប្លង់ដី សម្លៀកបំពាក់ សម្ភារ:ប្រើប្រាស់ផ្សេងៗទៀត ក៏ត្រូវភ្លើងឆេះអស់គ្មានសល់ឡើយ ៕មេសា