រដ្ធបាលខណ្ឌចំការមន សម្រេចផ្អាកទីតាំងភោជនីយដ្ឋានមួយកន្លែង យីហោ Music Restaurant ដែលមិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល
សន្តិសុខសង្គម
481

រាជធានីភ្នំពេញ​ ៖ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យតាមទីតាំងអាជីវកម្មក្លឹបកំសាន្ត ខារ៉ាអូខេ និងបៀហ្គាឌិន នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ, លោកប្រធាន-អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ខណ្ឌ, លោកអនុប្រធានកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ និងមន្ត្រីពាក់ព័ន្ធ នៅយប់ថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។

ផេករដ្ធបាលខណ្ឌចំការមនបានបង្ហោះបញ្ជាក់ថាក្រុមការងាររដ្ឋបាលខណ្ឌចំការមន បានពិនិត្យឃើញទីតាំងអាជីវកម្មក្លឹបកំសាន្ត ខារ៉ាអូខេ និងបៀហ្គាឌិន នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន បានបិទទាំងអស់។ ដោយឡែកក្រុមការងារបានត្រួតពិនិត្យទីតាំងភោជនីយដ្ឋានមួយកន្លែង មានយីហោ Music Restaurant ដែលស្ថិតក្នុងផ្សារ វ័នម៉ល ផ្លូវរដ្ឋសភា ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពុំបានចូលរួមតាមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងនិងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដូចនេះក្រុមការងារបានសម្រេចផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងសារជាថ្មី ៕


Telegram