កងកម្លាំងជាច្រើននាក់ ចុះរាវរាកបុរសម្នាក់ រួមទាំងម៉ូតូដែលធ្លាក់ចូលទឹក ទាំងកណ្តាលភ្លៀងធ្លាក់ តាំងពីរសៀលម្សិលមិញ រហូតទល់យប់នៅតែមិនឃើញ លុះមកទល់នឹងព្រឹកនេះ ទើបរកឃើញសា.ក.ស.ព
សន្តិសុខសង្គម
536

ខេត្តបន្ទាយមានជ័យ ៖ កងកម្លាំងជាច្រើននាក់ ចុះរាវរាកបុរសម្នាក់ រួមទាំងម៉ូតូនៅក្នុងទឹក ទាំងកណ្តាលភ្លៀងធ្លាក់ តាំងពីរសៀលម្សិលមិញ រហូតទល់យប់ លុះមកទល់នឹងព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ ទើបរកឃើញសាកសព និងប្រគល់ឲ្យសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ។

សូមបញ្ជាក់ផងដែរ កាលពីរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ គឺមានករណីបុរសម្នាក់ អាយុខ្ទង់៣២ឆ្នាំ រស់នៅភូមិអរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានជិះមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1M-5231 បានបុកនឹងរនាំងបន្ថយល្បឿន រួចផ្លោងទាំងមនុស្សទាំងមនុស្សធ្លាក់ចូលទឹក នៅចំណុចផ្លូវវៀងក្រុង ព្រំប្រទល់ក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ តែម្តង ។

ភ្លាមៗនោះ ក៏មានបងប្អូនប្រជាពលរដ្ឋ បានយកដែកចងខ្សែ អូសថ្ពក់រាវរកដែរ តែមិនឃើញសោះ រហូតមានការភ្ញាក់ផ្អើល និងមានការអន្តរាគមន៍ពីកងកម្លាំង ជាច្រើននាក់ បានចុះមកដល់កន្លែងកើតហេតុ ធ្វើការរាវរក ទាំងកណ្តាលភ្លៀង ដើម្បីរកសាកសពជនរងគ្រោះ តែប្រើពេលជាច្រើនម៉ោង តាំងពីរសៀល រហូតដល់យប់ នៅតែរកមិនឃើញ លុះរហូតមកទល់នឹងព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ ទើបរកឃើញសាកសព និងម៉ូតូរបស់ជនរងគ្រោះ ស្រង់ឡើងមកលើគោកតែម្តង និងប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕


Telegram