ចាប់ខ្លួនមនុស្សប្រុសស្រី៦នាក់ ក្នុងហាងបុប្ផាលាក់ខ្លួន រឹបអូសគ្រឿងញៀនជិត ៣ គីឡូក្រាម!
សន្តិសុខសង្គម
177

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនក្រុមឧក្រិដ្ឋជនគ្រឿងញៀន ៦នាក់ និងរឹបអូសគ្រឿងញៀនជិត ៣ គីឡូក្រាម នៅរាជធានីភ្នំពេញ ។ នេះបើយោងតាមផេក Anti-Drug Department ។

សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះ គឺអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយក មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

ជាក់ស្តែងនៅវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងការសម្អាតប្រាក់(ក៥) ដឹកនាំដោយឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ លោកវរ:សេនីយ៍ឯក មាស ហ៍ត នាយករងមន្ទីរ និង លោកវសេនីយីឯក ជាវ វណ្ណា នាយការិយាល័យប្រឆាំងការសម្អាតប្រាក់ ដោយមានការសម្របសម្រួល ពី លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យាការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរសារធាតុញៀនខុសច្បាប់ នៅចំណុចក្នុងហាងបុប្ផាលាក់ខ្លួន ផ្លូវទន្លេមេគង្គ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយឃាត់បានជនសង្ស័យ៦នាក់ រួមមាន៖

១_ឈ្មោះ ម៉េង សុភក្ត្រា ហៅ បារាំង ភេទប្រុស អាយុ៤២ឆ្នាំ

២_ឈ្មោះ ចន សុខចន្ទ័ ភេទប្រុស អាយុ២៧ឆ្នាំ

៣_ឈ្មោះ តែ លីផេងអាង ភេទប្រុស អាយុ២៧ឆ្នាំ

៤_ឈ្មោះ តុង ថារិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ

៥_ឈ្មោះ ចាន់ ភារម្យ ភេទប្រុស អាយុ ២៧ឆ្នាំ

៦_ឈ្មោះ ងួន បាលីនកា ភេទស្រី អាយុ ៣៩ឆ្នាំ

ក្នុងនោះសមត្ថកិច្ចដកហូតបាន គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន(ICE) ២ kg ៨៤៧.០១ ក្រាម ផងដែរ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាតើការតាមនីតិវិធីច្បាប់ ៕


Telegram