បុរសម្នាក់ជិះម៉ូតូតាមផ្លូវសុខៗស្រាប់ តែរអិលដួល ត្រូវរថយន្តធុនធំមកពីក្រោយកិ..នបែកក្បាលធ្លា.យខួរស្លា.ប់
សន្តិសុខសង្គម
246

រាជធានីភ្នំពេញ ៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង ក្រោយ បុរសម្នាក់ជិះម៉ូតូតាមដងផ្លូវ សុខៗស្រាប់តែរអិលដួលបោកក្បាល ក៏ត្រូវរថយន្តធុនធំបើកស្របទិសគ្នាមកពីក្រោយ កិនបែកក្បាលធ្លាយខួរចេញមកក្រៅស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវហាណូយ ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាសព ជនរងគ្រោះឈ្មោះ សៀក និល ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅបន្ទប់ជួលម្តុំលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកអ្នកបើកបររថយន្ត មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ព្រោះសមត្ថកិច្ចបាននាំទៅសាកសួរភ្លាមៗ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសខាងលើ ជិះម៉ូតូ មួយគ្រឿង ម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1R-5758 ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូរបស់ជនរងគ្រោះបានរអិលដួល ក៏ត្រូវរថយន្តដឹកទំនិញធុនធំ មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-9393 ដែលធ្វើដំណើរស្របទិសគ្នានោះ មកពីក្រោយ បណ្ដាលឲ្យកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។ ភ្លាមនោះ អ្នកបើកបររថយន្តបង្កត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ធ្វើការចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ និងបានធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ ។

ចំណែកសាកសពរបស់ជនរងគ្រោះ ត្រូវសមត្ថកិច្ចយកទៅតម្កល់ទុកនៅឯវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិយកទៅបុណ្យតាមប្រពៃណី៕ នង មឿន


Telegram