ម្នាក់ៗមានការភ័យខ្លាចនិងមេរោងកូវីដបែរជានារីវ័យចំណាស់ ៤នាក់នេៈនាំគ្នាបំពានក្រសួងសុខាភិបាលទៅវិញ
សន្តិសុខសង្គម
431

ខេត្តតាកែវ ៖  ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តម ជីវ ចាន់តារា ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងអន្តរាគមន៏នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៤និង៤៥នាទី បានសហការណ៍ជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃរំដេង បានចុះបង្ក្រាបទីតាំងល្បែងស៊ីសង០១កន្លែង (យូគី) ស្ថិតនៅក្នុងព្រៃខាងលើភូមិត្រពាំងវែង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ។ នេះបេីយោងផេកអធិការនគរបាលស្រុកគីរីវង្សបង្ហោះនៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២១។

សមត្ថកិច្ចបានឲ្យដឹងថាការចុះបង្ក្រាបនិងឃាត់ខ្លួនមុខសញ្ញាចំនួន០៤នាក់នេះ មានឈ្មោះដូចខាងក្រោម

១ឈ្មោះ មីង ទ្រឿន ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅភូមិត្នោតចុងស្រង់ ឃុំត្នោត ស្រុកបន្ទាយមាស ខេត្តកំពត(អ្នករាបលុយនិងប្រមូលលុយអោយមេយូគី)

២.ឈ្មោះញិក ស្រឹម ភេទស្រី អាយុ៥៩ឆ្នាំ មានទីលំនៅភូមិត្រពាំងវែង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ(អ្នកលេង) ។

៣.ឈ្មោះខៀវ កក្តដា ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិត្រពាំងវែង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ(អ្នកលេង)

៤.ឈ្មោះនាក់ ស្រីអែម ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិត្រពាំងវែង ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ(អ្នកលេង)។

ជាមួយនោះសមត្ថកិច្ចបានដកហូតវត្ថុតាំង: ម៉ូតូចំនួន០៤គ្រឿង លុយខ្មែរចំនួន ៤៣០.០០០រៀល និងសម្ភារះ ប្រើប្រាស់ល្បែងសុីសងមួយចំនួន។

បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងធ្វើការ កសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ៕


Telegram