រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ក្រោយពីជិះម៉ូតូសណ្ដោងរ៉ឺម៉កយកខ្យងទៅឲ្យប្អូន ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ នាវេលា ម៉ោង ៧យប់ ថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០២១ តាមបណ្ដោយផ្លូវព្រៃស ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាបុរសខាងលើបានជិះម៉ូតូសណ្ដោងរ៉ឺម៉កក្នុងទិសដៅពីកើត ទៅលិច ក៏ទៅបុកគ្នាជាមួយរថយន្តកូរ៉េ ដែលកំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នា អូសជាច្រើនម៉ែត្របណ្តាលឲ្យបុរសខាងលើស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។
អ្វីដែលគួរឲ្យសង្វេកនោះគឺរថយន្តដឹ..ស….ព ទារ ១៧០ដុល្លា ថ្លៃដឹកស...ព តែក្រុមគ្រួសារសាច់ញាតិគ្មានលទ្ធភាព សមត្ថកិច្ចក៏ជួយហៅ រថយន្តដឹ....កស...ព មួយគ្រឿង ទៀត យកតែ ៥០ដុល្លាតែប៉ុណ្ណោះ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានធ្វើការសហការគ្នាជាមួយនឹងសមត្ថកិច្ចជំនាញនៃចរាចរជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះមកវាស់វែងយករថយន្តនិងម៉ូតូសណ្ដោងរ៉ឺម៉កទៅរក្សាទុករង់ចាំ ធ្វើការដោះស្រាយតាមផ្លូវច្បាប់ ហើយចំណែក ស.. សមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕