រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈស្ត្រីម្នាក់កំពុងអង្គុយនៅមុខផ្ទះ ស្រាប់តែមានស្ត្រីម្នាក់ទៀត ដែលត្រូវជាបងប្អូនធម៌នឹងគ្នា និងជាកូនបំណុល និងម្ចាស់បំណុល ផងនោះ មកនិយាយលេងនិងជេរគ្នាបែបលេងសើច ប៉ុន្តែក្លាយទៅជាទំនាស់ពាក្យសម្តីទាស់ទែងគ្នា ឈានដល់ការផ្ទុះហិង្សារ ដោយស្ត្រីជាកូនបំណុលនោះ ហក់ធាក់២ជើងចំពោះ របស់ស្ត្រីជាម្ចាស់បំណុល បណ្តាលឲ្យស្លាប់តែម្តង កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅចំណុចក្នុងបុរីមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពស្ត្រីរងគ្រោះខាងលើ មានឈ្មោះ អៀង អេង អាយុ៤៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលជាន់ទី៣ នៅចំណុចទីតាំងកើតហេតុខាងលើ ។ ចំណែកជនដៃដល់ ជាម្ចាស់បំណុល ដែលជាអ្នកចងការប្រាក់ ។
ប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះកំពុងអង្គុយនៅមុខបន្ទប់ជួលរបស់ខ្លួន ពេលនោះ ស្រាប់តែស្ត្រីជាជនដៃដល់ បានឡើងទៅបន្ទប់ជួលរបស់ជនរងគ្រោះនៅជាន់ទី៣ មកនិយាយលេង និងជេរគ្នាបែបលេងសើច ព្រោះត្រូវជាបងប្អូនធម៌នឹងគ្នាផង និងជាកូនបំណុល និងម្ចាស់បំណុលផង តែមិនដឹងយ៉ាងម៉េច ស្រាប់តែលឺសំឡេងឈ្លោះប្រកែកគ្នាខ្លាំង រហូតផ្ទុះហិង្សាដាក់គ្នាវាយគ្នាពេញមុខបន្ទប់ដោយស្ត្រីជាជនដៃដល់នោះ បានយកជើងធាក់ជនរងគ្រោះ ចំនួន២ជើង ចំពោះ បណ្តាលឲ្យចុកដេករនៀល រហូតស្លាប់តែម្តង រួចស្រ្តីជាជនដៃដល់នោះ ក៏បានរត់គេចខ្លួនបាត់ស្រមោល ដោយប្តីរបស់ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលជំនាញផ្នែកចក្ខុ និងនគរបាលមូលដ្ឋាន បានចុះទៅធ្វើការពិនិត្យដល់ទីតាំងកើតហេតុ និងបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារការប្រើហិង្សាចំត្រង់ពោះ ពិតមែន និងបានប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី និងកំពុងស្រាវជ្រាវតាមចាប់ស្ត្រីដែលជាជនដៃដល់នោះ យកមកផ្តន្ទាទោសតាមច្បាប់ ៕ Mrr Ka