ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហាយឡែនឌ័រ បានបើកមកបុកពីក្រោយគូទរថយន្តកាមរីពីក្រោយ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ ពុំបណ្តាលឲ្យមានមនុស្សរងរបួស កាលពីវេលាម៉ោង០១និង១៥នាទីយប់ រំលងអាធ្រាតយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២១ តាមបណ្ដោយផ្លូវលេខ២៣ តុលា ចុះមកពីមហោស្របស្ថិតនៅក្នុងភូមិ២ សង្កាត់ ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តម៉ាកហាយឡែនឌ័រមានឈ្មោះ ហឹម ស៊ីថា អាយុ៥១ឆ្នាំ ភេទប្រុស ធ្វើការនៅកំពុងផែ រស់នៅភូមិ០២ សង្កាត់លេខ០៤ ក្រុង /ខេត្តព្រះសីហនុ បើកបររថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2C-7282 ក្នុងល្បឿនលឿនចុះពីមហោស្របចាស់ លុះមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលចង្កូត ទៅបុកប៉ះជាមួយគូទរថយន្តមួយគ្រឿងម៉ាក Camry Hibrid ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-1512 បើកបរដោយបុរសជនជាតិចិន ដែលចតនៅលើផ្លូវសាធារណៈខ្វះការប្រុងប្រយ័ត្នដូចគ្នា បណ្តាលឲ្យរងការខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំ តែសំណាងល្អករណីនេះ ពុំបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍លោកគោក បានចុះវាស់វែងកន្លែងកើតហេតុ និងស្ទូចយករថយន្តទាំងសងខាងយក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ដើម្បីរង់ចាំការដោះស្រាយបន្តតាមនីតិវិធីច្បាប់បន្តទៀត ៕ សំណាង