ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន សហ ការ ជាមួយ កម្លាំងអធិការដ្ឋាននគរ បាលស្រុកគាស់ក្រឡ ធ្វើការចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដកហូតបានជាង១គីឡូក្រាមឯណោះ កាលពីវេ លាម៉ោង ៤និង៤០នាទីល្ងាច ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១ នៅចំណុចអណ្តូងកន្ទួត ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ ដំបង ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបាន មានឈ្មោះ រស់ សុខី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង និងធ្វើការដកហូតបាន វត្ថុតាងរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ១០៣៦,៧៣ក្រាម (ទាំងសម្បក)
-ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់) -រថយន្តចំនួន ០១គ្រឿង ម៉ាក TOYOTA CAMRY សេរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 2Q-9842 ដែលមានលេខតួ 4T4BE46K J8R04026 ។
បច្ចុប្បន្នជនសង័្សយ និងវត្ថុតាង កំពុងត្រូវបានកម្លាំងជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមផ្លូវច្បាប់៕