ស្លា.ប់ មនុស្ស ២ នាក់ និង របួ.សធ្ង.ន់ ២ នាក់ ក្នុង ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ រវាង ២គ្រឿងបុកគ្នា រួច បន្ត ទៅ បុក អ្នក ជិះ ម៉ូតូនៅ ស្រុក សំរោង ទង
សន្តិសុខសង្គម
385

ខេត្តកំពង់ស្ពឺ ៖ យ៉ាងហោចណាស់ មនុស្ស ២ នាក់ បាន ស្លាប់ និង ២ នាក់ ទៀត រង របួសធ្ងន់ ក្នុង ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ រវាង រថយន្ត បុក ជា មួយ រថយន្ត រួច បន្ត ទៅ បុក អ្នក ជិះ ម៉ូតូ យ៉ាងរន្ធត់ កាលពីវេលា ម៉ោង ០៥ និង ៣០ នាទី លើ ផ្លូវជាតិ លេខ ៤១ (១៥-១៦) ត្រង់ ចំណុច ភូមិ ដូន កែវ ឃុំ សែន ដី ស្រុក សំរោង ទង ខេត្តកំពង់ស្ពឺ នៅ ថ្ងៃ ទី ២៧ ខែតុលា ឆ្នាំ ២០២១ ។

សមត្ថកិច្ច បាន ឲ្យ ដឹង ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង ដោយមាន រថយន្ត ១ គ្រឿង ម៉ាក ហ៊ី យ៉ាន់ ដាយ ពណ៌ ស - ក្រហម ពាក់ ស្លាក លេខ តាកែវ 3A-2310 សណ្តោង សឺ មី រ៉ឺ ម៉ក ពាក់ ស្លាក លេខ ព្រះ សីហ នុ 4A-1503 មិន ស្គាល់ អត្តសញ្ញាណ អ្នកបើកបរ ( រត់គេច ខ្លួន ក្រោយ ពេល កើតហេតុ ) បើកបរ ពី ជើង ទៅ ត្បូង លុះ មក ដល់ ចំណុច ខាងលើ បាន បុក ពីក្រោយ រថយន្ត ១ គ្រឿង ម៉ាក គៀ ពណ៌ ខៀវ ពាក់ ស្លាក លេខ កំពង់ស្ពឺ 2A-3576 អ្នកបើកបរ ឈ្មោះ គឺ ត វាសនា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ រស់នៅ ភូមិ បឹង ប្រ ស្រែ ឃុំ ព្រៃ ញាតិ ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ដែល កំពុង បើកបរ ពីជើង ទៅត្បូង រួច រថយន្ត ម៉ាក គៀ បាន រេ ចង្កូត ទៅ ខាងឆ្វេង បាន ទៅ បុក ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ ខ្មៅ សេរី ២០១៨ ពាក់ ស្លាក លេខ កំពង់ស្ពឺ 1M-1175 អ្នកបើកបរ ឈ្មោះ កើត កុសល ភេទ ប្រុស អាយុ ៤៥ ឆ្នាំ មាន ឌុ ប មនុស្ស ០២ នាក់ ឈ្មោះ អ៊ូ ស្រី អូន ភេទ ស្រី អាយុ ៣៧ ឆ្នាំ និង ឈ្មោះ គឹ ម ដា ណែ ត ភេទ ស្រី អាយុ ២៣ ឆ្នាំ អ្នក ទាំង ៣ រស់នៅ ភូមិ ត្រពាំង ថ្ម ឃុំ ស្រង់ ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ដែល កំពុង បើកបរ ពី ទិស ខាងត្បូង ទៅ ទិស ខាងជើង ។

សមត្ថកិច្ច បាន បញ្ជាក់ អោយ ដឹង ថា ករណី ខាងលើ នេះ បណ្តាល អោយ ស្លាប់ មនុស្ស ០២ នាក់ ស្រី ០១ នាក់ ( ឈ្មោះ គឺ ត វាសនា និង ឈ្មោះ គឹ ម ដា ណែ ត ) នៅ និង កន្លែង កើតហេតុ និង របួសធ្ងន់ មនុស្ស ០២ នាក់ ស្រី ០១ នាក់ ( ឈ្មោះ អ៊ូ ស្រី អូន និង ឈ្មោះ កើត កុសល ) និង បង្កអោយ ខូចខាត ម៉ូតូ ០១ គ្រឿង ធ្ងន់ រថយន្ត ០២ គ្រឿង ធ្ងន់ ០១ គ្រឿង ។ ចំពោះ សព បាន ប្រគល់ អោយ ក្រុម គ្រួសារ ធ្វើបុណ្យ តាម ប្រពៃណី ។ រីឯអ្នក រង របួសធ្ងន់ ត្រូវ បាន បញ្ជូន ទៅ ព្យាបាល នៅ មន្ទី រពេទ្យ ។

ចំណែករថយន្ត រួមទាំងម៉ូតូ សរុបទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ច បាន យក ទៅ រក្សា ទុក នៅ ប៉ុស្តិ៍ នគរបាល ត្រពាំង គង ដើម្បី ស្រាវជ្រាវ និង កសាង សំណុំរឿង ទៅ តាម នីតិវិធី ច្បាប់បន្តទៀត៕


Telegram